ព័ត៌មានជាតិ

អគ្គស្នងការដ្ឋាននគរបាលជាតិផ្ដល់ជូនលិខិតថ្លែងអំណរគុណដល់អ្នកឧកញ៉ា ចេន ហ្ស៊ី  ចំពោះការផ្ដល់ជាជំនួយដល់ប្រជាជនរងគ្រោះដោយជំនន់ទឹកភ្លៀង

ឆ្លៀតក្នុងឱកាសពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកនេះ អ្នកឧកញ៉ាចេន ហ្ស៊ី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានជួយឧបត្ថម្ភថវិកាចំនួន៥៨.០០០ដុល្លារអាមេរិក (ហាសិបប្រាំបីពាន់) សម្រាប់ទិញអង្ករចំនួន ១០០ តោន មីចំនួន ៥០០ កេស និងទឹកបរិសុទ្ធចំនួន ១.០០០ កេស ជូនដល់អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីជួយជនរងគ្រោះដែលកំពុងជួបប្រទះនូវបាតុភូតធម្មជាតិគ្រោះទឹកជំនន់។ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការដ្ឋាននគរបាលជាតិ បានចុះហត្ថលេខាលើលិខិតថ្លែងអំណរគុណដោយផ្ទាល់ជូន អ្នកឧកញ៉ា ចេន ហ្ស៊ី ដើម្បីសម្ដែងអំណរគុណចំពោះទឹកចិត្តសប្បុរសធម៌របស់អ្នកឧកញ៉ា ចេន ហ្ស៊ី។

ព័ត៌មានអន្តរជាតិ

លោក Biden ប្រកាសពីជ័យជម្នះសម្រាប់ការបោះឆ្នោត

បេក្ខជនគណបក្សប្រជាធិបតេយ្យលោក Joe Biden បានប្រកាសជ័យជម្នះលើគណបក្សសាធារណរដ្ឋដែលកំពុងកាន់អំណាចលោក Donald Trump ក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក។លោក Biden បានអំពាវនាវឱ្យមានការឯកភាពគ្នានៅក្នុងសុន្ទរកថាមួយដែលលោកបានធ្វើនៅក្នុងរដ្ឋ Delaware។ លោកបានមានប្រសាសន៍ថា “ប្រជាជននៃប្រជាជាតិនេះបាននិយាយ។ ពួកគេបានផ្តល់ឱ្យយើងនូវជ័យជម្នះយ៉ាងច្បាស់ដែលជាជ័យជម្នះដ៏ជឿជាក់។ ជ័យជម្នះសម្រាប់ “យើងជាប្រជាជន”។ យើងបានឈ្នះជាមួយសម្លេងគាំទ្រច្រើនបំផុតដែលមិនធ្លាប់មានសម្រាប់ការបោះឆ្នោតប្រធានាធិបតីក្នុងប្រវតិ្តសាស្រ្តនៃប្រទេសនេះគឺ ៧៤ លាននាក់។ ខ្ញុំបន្ទាបខ្លួនដោយសារការទុកចិត្តនិងទំនុកចិត្តដែលអ្នកបានផ្តល់ឲ្យខ្ញុំ។ ខ្ញុំសន្យាថានឹងធ្វើជាប្រធានាធិបតីដែលព្យាយាមមិនធ្វើឱ្យបែកបាក់គ្នាប៉ុន្តែនឹងបង្រួបបង្រួមដែលមិនឲ្យមានរដ្ឋក្រហមឬរដ្ឋខៀវ មើលឃើញតែសហរដ្ឋអាមេរិក។” ការរាប់សន្លឹកឆ្នោតនៅកំពុងដំណើរការនៅឡើយ ប៉ុន្តែដៃគូររបស់សារព័ត៌មាន ABC News បានធ្វើព្យាករណ៍ថាលោក Biden...
ភ្ជាប់ទំនាក់ទំនងបណ្តាញសង្គម

ព្រឹត្តការណ៍សំខាន់

បទសម្ភាសន៍