Prince Supermarket សាខាទី ១០ ត្រូវបានសម្ពោធប្រើប្រាស់ជាផ្លូវការនៅបឹងកេងកង

9

ដើម្បីឆ្លើយតបតម្រូវការអតិថិជននៃកំណើនការទិញទំនិញពីមួយថ្ងៃទៅមួយថ្ងៃ Prince Supermarket  បានពង្រីកសាខារបស់ខ្លួនរហូតដល់ ១០ សាខាត្រឹមដើមឆ្នាំ ២០២០ នេះ។ត្រឹមរយៈពេលខ្លីប៉ុណ្ណោះ ផ្សារទំនើបព្រីនស៍បានពង្រីកសាខារបស់ខ្លួនបានយ៉ាងឆាប់រហ័សរហូតដល់ ១០ សាខា នៅក្នុងរាជធានីភ្នំពេញ ហើយគ្រោងនឹងពង្រីកទីតាំងរបស់ខ្លួនបន្ថែមនៅក្រុងព្រះសីហនុនាខែមិនានេះផងដែរ។

ក្នុងពិធីសម្ពោធសាខាទី ១០ នៅតាមបណ្តោយផ្លូវ ៣១០ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ នាថ្ងៃទី១០ ខែមករា ឆ្នាំ ២០២០នេះ លោក ឈិន ចិពីង នាយកប្រតិបត្តិផ្សារទំនើប Prince SuperMarket  បានថ្លែងថា សាខាថ្មីនេះ មានបន្ថែមនូវទំនិញថ្មីៗ ប្រមាណ១៥ភាគរយបន្ថែម ហើយអំឡុងពេលបើកដំណើរការនេះ ក៏នឹងមានការបញ្ចុះតម្លៃលើមុខទំនិញជាច្រើន ដើម្បីផ្គាប់ចិត្តអតិថិជជរបស់ខ្លួនថែមទៀតផង ដើម្បីអបអរពិធីបុណ្យចូលឆ្នាំចិន។ លោកបន្តថា ភាពជោគជ័យរបស់ផ្សារទំនើបព្រីនស៍នាពេលនេះគឺដោយសារគុណភាពទំនិញតម្លៃនិងកត្តាទីតាំងភូមិសាស្រ្តផងដែរ។ ក្រៅពីនោះក្រុមហ៊ុន ក៏មានបំរើនូវសេវាដឹកជញ្ជូនដោយឥតគិតថ្លៃផងដែរ សម្រាប់អតិថិជនដែលបញ្ជីទិញចាប់ពី១៥ដុល្លារឡើងទៅ។

លោកបានបន្ថែមថា ផ្សារទំនើប Prince អាចកំណត់បានថាជាផ្សារទំនើបប្រកបដោយភាពច្នៃប្រឌិត និងឈានមុខគេ ហើយក៏មានទស្សនវិស័យយល់ពីអតិថជន និងប្រមូលផ្តុំផលិតផលប្រកបដោយគុណភាព គុណតម្លៃ និងភាពទាន់សម័យ ដើម្បីបំពេញតម្រូវការជីវភាពប្រចាំថ្ងៃ។ បើតាមការអះអាងរបស់ លោក ឈិន ចិពីង ផ្សារទំនើបព្រីនស៍ នឹងមានវត្តមានក្នុងក្រុងព្រះសីហនុនាពេលខាងមុខនេះ ខណៈគ្រោងបើកនៅតាមបណ្តាលខេត្តនានា ដែលកំពុងមានសក្តានុពលក្នុងប្រទេសកម្ពុជា។លោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង បានលើកឡើងថាក្នុងនាមជាអជ្ញាធរក្នុងទីតាំងនេះលោកពិតជាមានភាពរីករាយយ៉ាងខ្លាំង ដែកតំបន់លោកអាចទាក់ទាញ បាននូវការវិនិយោគច្រើនពីក្រុមហ៊ុនព្រីនស៍ ដែលសរុបទីតាំងផ្សារទំនើបនេះ មានរហូតដល់ចំនួន៤ទីតាំង។ លោករំពឹងថា តាមរយៈការគាទ្រ នូវផ្សារព្រីនស៍ពីបងប្អូនប្រជាពលរដ្ឋក្នុងទីតាំងនេះ នឹងអាចអោយព្រីនស៍ ពិចារណា វិនិយោគនូវសាខាថ្មីបន្ថែម ដើម្បីបំពេញតម្រូវការពលរដ្ឋ។គួបញ្ជាក់ថា ផ្សារទំនើបព្រីនស៍ ត្រូវបានបង្កើតឡើងកាលពីខែមិថុនា ឆ្នាំ២០១៨ ដោយស្ថិតក្រោមការវិនិយោគដោយក្រុមហ៊ុន Prince Real Estate Group ហើយជាចក្ខុវិស័យរបស់ក្រុមហ៊ុន គរោងនឹងពង្រីកអោយបានច្រើនទីតាំងបន្ថែមទៀតក្នុងឆ្នាំ ២០២០នេះ។