Sony នឹងប្រកាសចេញស្មាតហ្វូន Xperia ជំនាន់ថ្មីនៅថ្ងៃទី ២៤ ខែកុម្ភៈ 

14

ទីបំផុតក្រុមហ៊ុន Sony បានបំបែកភាពស្ងៀមស្ងាត់ហើយបានបង្ហាញជាផ្លូវការនូវកាលបរិច្ឆេទប្រកាសនៃស្មាតហ្វូន Xperia ជំនាន់ថ្មីរបស់ខ្លួន។ មិនសំដៅថាយើងមានការងឿងឆ្ងល់អំពីក្រុមហ៊ុន Sony ដែលបញ្ចេញទូរស័ព្ទរបស់ខ្លួននៅឯព្រឹត្តិការណ៍ MWC ឆ្នាំនេះទេ ទោះយ៉ាងណាការអញ្ជើញអ្នកសារព័ត៌មានន័យថាក្រុមហ៊ុន Sony នឹងប្រកាសចេញទូរស័ព្ទថ្មីៗរបស់ខ្លួននៅថ្ងៃទី ២៤ ខែកុម្ភៈ វេលាម៉ោង 8:30  ម៉ោងនៅអ៊ឺរ៉ុបហើយក៏នឹងមានការផ្សាយផ្ទាល់ផងដែរ។

យើងកំពុងរំពឹងថានឹងមានកំពូលទូរស័ព្ទ Xperia ស៊េរីថ្មីដែលត្រូវបានគេសន្មត់ហៅថា Xperia 5 Plus និងទូរស័ព្ទកម្រិតមធ្យមដែលត្រូវបានផលិតឡើងដោយបំពាក់អង្គប្រតិបត្តិការ Snapdragon 765។

ក៏មានពាក្យចចាមអារាមអំពីទូរស័ព្ទ Sony Xperia 3 កាលពីខែមុនដែរលើកលែងតែព័ត៌មានក្រោយមកទៀតគឺគ្រាន់តែជាឈ្មោះមួយទៀតសម្រាប់ទូរស័ព្ទ Xperia 5 Plus។

ទោះយ៉ាងណាក៏ដោយ យើងរំពឹងថានឹងមានទូរស័ព្ទច្រើនជាងមួយស៊េរីចេញពីសង្វាក់ ផលិតកម្មរបស់ក្រុមហ៊ុន Sony  ហើយយើងនឹងដឹងច្បាស់ក្នុងរយៈពេលប្រហែលមួយខែទៀត៕