Sony នឹងបង្ហាញទូរស័ព្ទ 5G ជាច្រើននៅ MWC

14

ក្រុមហ៊ុន Sony ត្រូវបានគេរំពឹងថានឹងបង្ហាញ ទូរស័ព្ទ 5G ដំបូងរបស់ខ្លួននៅឯព្រឹត្តិការណ៍ MWC នៅចុងខែកុម្ភៈ។ ពាក្យចចាមអារ៉ាមនៅតែប្រែប្រួលដូច្នេះព័ត៌មានលម្អិតមួយចំនួនមិនជាក់លាក់ទេ។ សូម្បីតែឈ្មោះស្មាតហ្វូនថ្មីមិនទាន់ត្រូវបានបង្ហាញនៅឡើយទេយើងបានលឺដូចជា “Sony Xperia 1.1”  “Xperia 0” និង “Xperia 3”។វានឹងបំពាក់អេក្រង់ 4K HDR ហើយជាមួយបន្ទះឈីប Snapdragon 865 និងប្រើម៉ូដឹម X55 5G។ ផ្នែកកាមេរ៉ានៅផ្នែកខាងក្រោយនឹងត្រូវមានការមេរ៉ា 4 គ្រាប់ ជាមួយនឹងការបន្ថែមស៊ែនស៊័រ ToF។ ស៊ែនស៊័រកាមេរ៉ាមេត្រូវបានគេរំពឹងថានឹងមានដល់ទៅ 48 មេហ្គាភិចស៊ែល (រឺក៏ 64 មេហ្គាភិចស៊ែល) ហើយវានឹងត្រូវបានបន្ថែមជាមួយស៊ែនស៊័រ 12 មេហ្គាភិចស៊ែលចំនួនពីរគ្រាប់សម្រាប់ការមេរ៉ា telephoto  និង ultrawide។ មានការជជែកវែកញែកមួយចំនួនថាតើក្រុមហ៊ុន Sony នឹងប្រើស៊ែនស៊័រថ្មី IMX555 12MP (ដែលនឹងត្រូវបានបំពាក់នៅក្នុង Galaxy S20+ និង S20)។

ក្រុមហ៊ុន Sony មាននិន្នាការប្រើ ស៊ែនស៊័រផលិតជាពិសេសសម្រាប់ទូរស័ព្ទរបស់ខ្លួន។

តម្លៃត្រូវបានគេរំពឹងថានឹងថ្លៃជាង ៩០០ ដុល្លារ៕