ព័ត៌មានលម្អិតពីកាមេរ៉ាកំពូលស្មាតហ្វូន Sony Xperia 1.1

11

ក្រុមហ៊ុន Sony គ្រោងនឹងរៀបចំព្រឹត្តិការណ៍មួយនៅ MWC នៅខែក្រោយដែលគេរំពឹងថានឹងបង្ហាញកំពូលស្មាតហ្វូនរបស់ខ្លួននៅឆ្នាំ 2020។ មានពាក្យចចាមអារាមថាជាទូរស័ព្ទ Xperia 5 Plus ដែលត្រូវបានគេហៅថាទូរស័ព្ទ Xperia 1.1។ខណៈពេលដែលក្រុមហ៊ុន Sony មិនបានបង្ហាញព័ត៌មានលម្អិតអំពីស្មាតហ្វូនដែលនឹងមកដល់របស់ខ្លួននោះ ព័ត៌មានរូបភាពទូរស័ព្ទ Xperia 5 Plus បានលេចចេញនៅដើមខែនេះដោយបង្ហាញឧបករណ៍បំពងសម្លេងមុខចំនួនពីរនិងកាមេរ៉ាខាងក្រោយចំនួនប្រាំគ្រាប់។ ប្រសិនបើព័ត៌មានចុងក្រោយដែលត្រូវបានគេធ្វើឲ្យលេចធ្លាយនឹងត្រូវបានជឿជាក់ ទូរស័ព្ទ នេះនឹងរួមមានការមេរ៉ា 64MP លែនបរិទស្សន៍ (periscope)  និងលែន 12MP ចំនួនពីរគ្រាប់ (មួយដែលមានស៊ែនស៊័រធំ 1/1.5″ និងលែន ultrawide)។ ក៏នឹងមានលែន 2MP ប្រភេទ ToF ផងដែរ។ យើងសន្មត់ថាស៊ែនស៊័រ 64MP នឹងត្រូវបានប្រើសម្រាប់ការចាប់យករូបភាពរយៈចម្ងាយខ្លីជាង មុនពេលដែលលែនបរិទស្សន៍ (periscope)  ចាប់យករូបភាពដោយស៊ូមបាន 5 ដង។ពាក្យចចាមអារាម Xperia 1.1 ត្រូវបានគេនិយាយថាមានភ្ជាប់ជាមួយ Snapdragon 865 SoC ដំបូងគេនិងគាំទ្រការភ្ជាប់បណ្តាញ 5G។ ព័ត៌មានលម្អិតគឺមិនសូវមានច្រើនទេអំពីទូរស័ព្ទ Xperia 1.1 ប៉ុន្តែយើងប្រហែលជានឹងលឺកាន់តែច្បាស់នៅពេលយើងខិតកាន់តែជិតដល់ព្រឹត្តិការណ៍ MWC របស់ក្រុមហ៊ុន Sony៕