តម្លៃ Samsung Galaxy S20 នៅសហរដ្ឋអាមេរិកត្រូវបានបង្ហាញ

29

យើងទើបតែទទួលបានព័ត៌មានអំពីតម្លៃមកពីកូរ៉េខាងត្បូងចំពោះត្រកូល Galaxy S20 ហើយឥលូវនេះព័ត៌មានបែកធ្លាយថ្មីមួយបានបង្ហាញពីតម្លៃកំពូលស្មាតហ្វូនស៊េរីថ្មីរបស់ Samsung នៅសហរដ្ឋអាមេរិក។ យោងតាមប្រភពព័ត៌មានពីផ្ទៃក្នុងបានអោយដឹងថាត្រកូល Galaxy S20 នឹងមានតម្លៃចាប់ពី 999 ដុល្លារសម្រាប់ម៉ូដែល S20 ហើយនឹងតម្លៃរហូតដល់ 1,399  ដុល្លារសម្រាប់ S20 Ultra ខណៈដែល S20+ លំដាប់កណ្តាលត្រូវបាន រំពឹងថានឹងលក់រាយក្នុងតម្លៃ 1,199 ដុល្លារ។ សូមចងចាំថាទាំងនេះគឺជាតម្លៃសម្រាប់ម៉ូដែល LTE ខណៈដែលមិនទាន់មានព័ត៌មានណាមួយស្តីពីតម្លៃសម្រាប់ម៉ូដែល 5G នោះទេ។

មុននេះយើងបានដឹងពីតម្លៃនៅចក្រភពអង់គ្លេសរបស់ S20 ដែល Galaxy S20 គាំទ្រ 4G មានតម្លៃចាប់ពី 800 ផោន (875  ផោនសម្រាប់ 5G) ខណៈពេលដែល S20+ រំពឹងថានឹងលក់រាយក្នុងតម្លៃ 1,000  ផោនសម្រាប់ម៉ូដែល 4G និង 1,075 ផោន សម្រាប់ម៉ូដែលភ្ជាប់ដោយប្រព័ន្ធ 5G។ រីឯ S20 Ultra ត្រូវបានគេរំពឹងថានឹងចេញក្នុងតម្លៃ  1,145 ផោនជាមួយនឹងប្រព័ន្ធ 5G។ ត្រកូល Galaxy S20 នឹងចេញជាផ្លូវការនៅសប្តាហ៍ក្រោយនៅថ្ងៃទី 11  ខែកុម្ភៈ ដូច្នេះយើងនឹងដឹងព័ត៌មានលម្អិតបន្ថែមទៀត៕