មកដឹងតម្លៃលក់របស់ Sony Xperia 1 II Xperia 10 II និង L4

23

ក្រុមហ៊ុន Sony បានចេញសេចក្តីប្រកាសព័ត៌មានខុសៗគ្នាបន្តិចបន្តួចសម្រាប់ទូរស័ព្ទស៊េរីថ្មីរបស់ខ្លួននៅក្នុងប្រទេសនីមួយៗដែលមានតែព័ត៌មានមួយចំនួនប៉ុណ្ណោះដែលបង្ហាញតម្លៃនិងព័ត៌មានដាក់បង្ហាញ។ ទូរស័ព្ទ Sony Xperia 1 II នឹងចេញលក់នៅត្រីមាសទី 2 នៃឆ្នាំនេះដែលមានពណ៌ខ្មៅនិងស្វាយ។ តម្លៃលក់រាយពេញលេញគឺ 1,200 ផោន។ ហើយវាមិនមានម៉ូដែល 4G ទេ មានតែ 5G ជាមួយរ៉េម 8 GB និង អង្គចងចាំ 256GB (អាចបន្ថែមបានជាមួយកាត microSD)។ ស្មាតហ្វូន Sony Xperia 10 II ក៏នឹងចេញលក់ក្នុងត្រីមាសទី 2 ផងដែរដោយមានជម្រើសពណ៌ខ្មៅនិងពណ៌ស ដែលមានតម្លៃ 370 ផោនសម្រាប់ទូរស័ព្ទ 4G ដែលមានរ៉េម 4GB និងអង្គចងចាំ 128GB។ទូរស័ព្ទ Sony Xperia L4 ដែលត្រូវបានដាក់បង្ហាញកាលពីសប្តាហ៍មុននឹងចេញលក់នៅត្រីមាសទី 2 ដូចគ្នា។ វានឹងមានតម្លៃ 200 ផោននៅពេលចាប់ផ្តើមដាក់លក់ជាមួយនឹងជម្រើសពណ៌ខៀវនិងខ្មៅ។ ទូរស័ព្ទប្រភេទនេះមានរ៉េម  3GB និងអង្គចងចាំ 64G មិនទាន់មានជម្រើសព័ណ៌ណាមួយនៅឡើយទេ។សូមកត់សម្គាល់ថាសេចក្តីប្រកាសព័ត៌មានប្រទេសបារាំងនិយាយថា “និទាឃរដូវ” ជំនួសឱ្យត្រីមាសទី 2 ប៉ុន្តែមានឱកាសតិចតួចដែលយើងនឹងឃើញទូរស័ព្ទទាំងបីនេះមុនដំណាច់ខែមីនា។ សេចក្តីប្រកាសព័ត៌មានរបស់ប្រទេសហូឡង់និងប៊ុលហ្គារីថែមទាំងនិយាយថា “ចុងនិទាឃរដូវ” ដូច្នេះការប៉ានស្មានដ៏ល្អបំផុតរបស់យើងគឺថាទូរស័ព្ទទាំងបីប្រភេទនេះនឹងមកដល់នៅខែឧសភាខាងមុខ៕