តម្លៃប្រេងធុងប្រចាំថ្ងៃរបស់ OPEC ស្ថិតនៅ 22.83  ដុល្លារក្នុងមួយបារ៉ែល

10

យោងតាមការគណនាលេខាធិការដ្ឋានរបស់អង្គការ OPEC ចេញផ្សាយកាលពីថ្ងៃពុធនេះបានឱ្យដឹងថាតម្លៃនៃប្រេងធុង ប្រចាំថ្ងៃរបស់អង្គការបណ្តាប្រទេសនាំចេញប្រេង (OPEC) ស្ថិតនៅ 22.83 ដុល្លារសហរដ្ឋអាមេរិកក្នុងមួយបារ៉ែលកាលពីថ្ងៃអង្គារបើធៀបនឹង 22.71 ដុល្លារកាលពីថ្ងៃចន្ទ។

ប្រេងធុងរបស់ OPEC ដែលត្រូវបានគេស្គាល់ផងដែរថាជាប្រេងធុងគោលរបស់ OPEC នៃប្រេងឆៅ (ORB) គឺជាតម្លៃប្រេងដែលមានជាមធ្យមពីសមាជិក OPEC នៅជុំវិញពិភពលោកនិងជាគោលសំខាន់សម្រាប់តម្លៃប្រេងឆៅ។

បច្ចុប្បន្ននេះវាជាតម្លៃប្រេងជាមធ្យមរបស់ប្រទេសចំនួន 13  រួមមានអាល់ហ្សេរី អង់ហ្គោឡា សាធារណរដ្ឋកុងហ្គោ អេក្វាទ័រ ហ្គីណេ ហ្គាបុង អ៊ីរ៉ង់ អ៊ីរ៉ាក់ កូវ៉ែត លីប៊ី នីហ្សេរីយ៉ា អារ៉ាប់អេមីរ៉ាត អារ៉ាប់រួមនិងវេណេហ្ស៊ុយអេឡា៕