ករណីឆ្លងកូរ៉ូណាវីរុសមានចំនួន 8.5 លាននាក់ទូទាំងពិភពលោក

9

ចំនួនករណីឆ្លងកូរ៉ូណាវីរុសនៅទូទាំងពិភពលោកមានចំនួន 8.5 លាននាក់។តួលេខចុងក្រោយដែលត្រូវបានចងក្រងដោយអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Johns Hopkins នៅសហរដ្ឋអាមេរិកបានបង្ហាញថាមាន 8,550,458 ករណីគិតត្រឹមម៉ោង 18:00 UTC នៅថ្ងៃសុក្រនិងមានអ្នកស្លាប់ចំនួន 456,881 នាក់។

សហរដ្ឋអាមេរិកបានកត់ត្រាករណីចំនួន 2,205,307 ដែលច្រើនជាងបណ្តាប្រទេសទាំងអស់។ បន្ទាប់មកគឺប្រទេសប្រេស៊ីលដែលមានចំនួន 978,142 នាក់ ប្រទេសរុស្សីមាន 568,292 នាក់ ឥណ្ឌាមាន 380,532 នាក់ និងអង់គ្លេសមាន 303,281នាក់។

សហរដ្ឋអាមេរិកក៏មានចំនួនអ្នកស្លាប់ខ្ពស់បំផុតនៅលើពិភពលោកគឺ 118,758 នាក់។ ប្រេស៊ីលមានអ្នកស្លាប់ចំនួន 47,748  នាក់បន្ទាប់មកចក្រភពអង់គ្លេសមាន 42,546 នាក់ អ៊ីតាលី 34,561 នាក់និងបារាំងមាន 29,606 នាក់៕