​អ្នកឧកញ៉ា គិត ម៉េងប្រធានអគ្គនាយក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបទទួលបានលិខិតថ្លែងអំណរគុណពី​សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែនចំពោះការបរិច្ចាគថវិកាសម្រាប់ទិញវ៉ាក់សាំងកូវីដ១៩

22

នៅថ្ងៃទី ៧ ខែធ្នូ ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឯកឧត្តមរដ្ឋមន្រ្តីក្រសួងសុខាភិបាល ម៉ម ប៊ុនហេង និងឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អូន ព័ន្ធមុនីរ័ត្ន ត្រៀមថវិកាសម្រាប់ការទិញវ៉ាក់សាំងកូវីដ១៩ ចំនួន ១លានដូស ដើម្បីចាក់ជូនចំពោះអ្នកដែលធ្វើការនៅកន្លែងដែលមានហានិភ័យខ្ពស់ និងអ្នកដែលមានហានិភ័យ។

ស្របតាមការអំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ​អ្នកឧកញ៉ា គិត ម៉េង ប្រធានអគ្គនាយក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប​ (Royal Group of Companies) និងលោកជំទាវ ម៉ៅ ចំណាន បានបរិច្ចាគថវិកាចំនួន​៣លានដុល្លារ សម្រាប់ទិញវ៉ាក់សាំងជូនប្រជាជនកម្ពុជាជាមួយរាជរដ្ឋាភិបាលកម្ពុជា។សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែនបានចេញលិខិតថ្លែងអំណរគុណនិងការកោតសសើរយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តដ៏សប្បុរសធម៌របស់អ្នកឧកញ៉ានិងលោកជំទាវ។៕