លោក Biden  មានគោលបំណងធ្វើឱ្យសហរដ្ឋអាមេរិកកាន់តែខិតទៅរកស្ថានភាពធម្មតានៅត្រឹមថ្ងៃទិវាឯករាជ្យ ថ្ងៃទី ៤ ខែកក្កដា 

11

ប្រធានាធិបតីអាមេរិកលោក Joe Biden បានបង្ហាញនូវយុទ្ធសាស្រ្តមួយក្នុងការកម្ចាត់ជំងឺរាតត្បាតកូរ៉ូណាវីរុសនិងធ្វើឱ្យប្រទេសកាន់តែខិតទៅរកសស្ថានភាពធម្មតានៅត្រឹមថ្ងៃទិវាឯករាជ្យ ថ្ងៃទី ៤ ខែកក្កដា។

លោក Biden បានថ្លែងសុន្ទរកថាតាមទូរទស្សន៍ជាលើកដំបូងនៅយប់ថ្ងៃព្រហស្បតិ៍នេះដែលជាខួបលើកទី ១ ឆ្នាំនៃការបិទប្រទេសដោយសារជំងឺរាតត្បាត។លោក Biden បានថ្លែងថាលោកនឹងដឹកនាំរដ្ឋ កុលសម្ព័ន្ធ និងដែនអធិបតេយនានាដើម្បីធ្វើឱ្យមនុស្សពេញវ័យទាំងអស់មានសិទ្ធិទទួលបានវ៉ាក់សាំងការពារកូវីដ-១៩ នៅថ្ងៃទី ១ ខែឧសភា។

លោកបានបន្ថែមថាក្រុមគ្រួសារនិងមិត្តភក្តិគួរតែអាចជួបជុំគ្នាជាថ្មីជាក្រុមតូចៗ នៅថ្ងៃទី ៤ ខែកក្កដា។ គាត់បានមានប្រសាសន៍ថា “វានឹងធ្វើឱ្យទិវាឯករាជ្យនេះពិតជាពិសេស ដែលយើងមិនត្រឹមតែកត់សម្គាល់ឯករាជ្យភាពរបស់យើងក្នុងនាមជាប្រជាជាតិមួយប៉ុណ្ណោះទេ ប៉ុន្តែឯករាជ្យភាពរបស់យើងពីវីរុសនេះផងដែរ។”

ក្នុងពេលជាមួយគ្នានេះដែរ លោកប្រធានាធិបតីបានព្រមានពលរដ្ឋអាមេរិកាំងកុំអោយការការពារខ្លួនរបស់ពួកគេធ្លាក់ចុះប្រឈមនឹងវីរុសនេះ។

លោកបានជំរុញឱ្យប្រជាជននៅតែពាក់ម៉ាសនិងអនុវត្តការគម្លាតសង្គមនិងអនាម័យល្អ៕