ប្រធានាធិបតីអាហ្សង់ទីនលោក Alberto Fernandez ធ្វើតេស្តវិជ្ជមានកូវីដ ១៩

9

ប្រធានាធិបតីអាហ្សង់ទីន លោក Alberto Fernandez បានធ្វើតេស្ត៍វិជ្ជមានចំពោះកូរ៉ូណាវីរុស។

គាត់បានធ្វីតនៅថ្ងៃសៅរ៍ថានៅពេលគាត់ឈឺក្បាលស្រាលហើយមានគ្រុនក្តៅ ៣៧,៣ អង្សាសេកាលពីថ្ងៃមុន គាត់បានធ្វើតេស្តិ៍អតិសុខុមប្រាណដែលបង្ហាញថាគាត់មានវីរុសនេះ។

លោក Fernandez មានអាយុ ៦២ ឆ្នាំកាលពីថ្ងៃសុក្រ។ គាត់បាននិយាយថាគាត់កំពុងរង់ចាំលទ្ធផលនៃការធ្វើតេស្ត PCR។ គាត់បាននិយាយថាគាត់មានសុខភាពល្អហើយកំពុងបន្តការងារខណៈពេលដែលដាក់ខ្លួនឲ្យនៅដាច់ដោយឡែក។

វេជ្ជបណ្ឌិតរបស់គាត់បាននិយាយថាករណីរបស់គាត់គឺស្រាលដោយសារឥទ្ធិពលការពាររបស់វ៉ាក់សាំង។គាត់បានចាក់វ៉ាក់សាំងដំបូងបង្អស់របស់រុស្ស៊ីគឺ Sputnik V កាលពីខែមករានិងចាក់ថ្នាំជាបន្តបន្ទាប់តាមការណែនាំ។

សារព័ត៌មាន Reuters បានរាយការណ៍ថាវិទ្យាស្ថាន Gamaleya របស់ប្រទេសរុស្ស៊ីដែលបានបង្កើតវ៉ាក់សាំងនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា Sputnik V មានប្រសិទ្ធភាព ៩១,៦% ប្រឆាំងនឹងការឆ្លងនិង ១០០% មានប្រសិទ្ធភាពប្រឆាំងនឹងករណីធ្ងន់ធ្ងរ។

របាយការណ៍សរុបដោយសាកលវិទ្យាល័យ Johns Hopkins នៅសហរដ្ឋអាមេរិកបង្ហាញថាប្រទេសអាហ្សង់ទីនមានករណីឆ្លងកូរ៉ូណាវីរុសជាង ២,៣៧ លាននាក់។ មនុស្សជាង ៥៦,០០០ នាក់បានស្លាប់៕