កុមារតូចដុតភ្លើងលេងលើពូកបណ្ដាលឲ្យឆេះផ្ទះអស់២ ខ្នង


Warning: date() expects parameter 2 to be long, string given in /home/rushnews/public_html/wp-content/themes/Newspaper/includes/wp_booster/td_module.php on line 155
ផ្ទះ ២ខ្នងនៅខេត្តកំពង់ចាមត្រូវបានអគ្គីភ័យឆាប់ឆេះគ្មានសល់ ដោយសារតែកូនតូចបានយកប្លាស្ទិក ដុតលេង នៅលើពូក។ តាមការចុះផ្សាយពីអគ្គស្នងការនគរបាលជាតិបានឲ្យដឹងថានៅ​ព្រឹក​ថ្ងៃ​ទី​២៥​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​ ៧​និង​០០​នាទី​ នៅ​ចំណុច​ភូមិ​ថ្មគោល​ ឃុំ​រអាង​ ស្រុក​កំពង់សៀម​ ខេត្ត​កំពង់ចាម​ មាន​ករណី​អគ្គិភ័យ​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​កើតឡើង​ ផ្ទះ​ឈើ​ ប្រក់​ស័​ង្គ​សី​ ២​ខ្នង​ ទំហំ​ប្រវែង​ ៦​ម៉ែត្រ​គុណ​ ១០​ម៉ែត្រ​ មាន​បន្ទប់​ឥដ្ឋ​ខាង​ក្រោម។ ​តាមការចុះផ្សាយដដែលផ្ទះនោះ​ជា​កម្ម​សិទ្ធ​របស់​ឈ្មោះ​ តឿន​ ចិន្តា​ (​ប្តី​)​...

សមត្ថកិច្ចឃាត់ខ្លួនវៀតណាម ១៩នាក់ករណីស្នាក់នៅ និងធ្វើការខុសច្បាប់


Warning: date() expects parameter 2 to be long, string given in /home/rushnews/public_html/wp-content/themes/Newspaper/includes/wp_booster/td_module.php on line 155
សមត្ថកិច្ចឃាត់ខ្លួនជនជាតិវៀតណាម ១៩ នាក់ដើម្បីបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍អនុវត្តតាមច្បាប់ ករណីចូលរស់នៅ និង ធ្វើការខុសច្បាប់។ បើតាមការចុះផ្សាយរបស់អគ្គស្នងការ នៅ​ថ្ងៃ​ទី​២៣​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​ ១០​និង​០០​នាទី​ ​កម្លាំង​សមត្ថចម្រុះ​​មូលដ្ឋាន​ខណ្ឌ​ឬ​ស្សី​កែវ​ និង​ខណ្ឌដូនពេញ​ ចុះ​ត្រួតពិនិត្យ​ ជនជាតិ​វៀតណាម​ ដែល​លួច​ឆ្លង​ដែន ​និង​កំពុង​ស្នាក់​នៅ​ធ្វើ​ការងារ​ខុសច្បាប់​ចំនួន​៣​ទីតាំង​ផ្សេងគ្នា ប្រមូលបានជនជាតិវៀតណាម ១៩នាក់។ តាមការចុះផ្សាយដដែលបន្តថាសមត្ថកិច្ចបានចុះពិនិត្យ សិប្បកម្ម​ផលិត​ដែក​ ស្ថិត​នៅ​តាម​ផ្លូវជាតិ​លេខ​៥​ សង្កាត់​ច្រាំង​ចំ​រះ​២​ ខណ្ឌ​ឬ​ស្សី​កែវ​ ជា​លទ្ធផល​...

ថ្ងៃរៀបការបុរសម្នាក់ខ្យល់គរស្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើល


Warning: date() expects parameter 2 to be long, string given in /home/rushnews/public_html/wp-content/themes/Newspaper/includes/wp_booster/td_module.php on line 155
បុរសម្នាក់បានខ្យល់គរដួលស្លាប់នៅចំថ្ងៃរៀបការនៅខេត្តឧត្តមមានជ័យ បង្កឲ្យមានការភ្ញាក់​ផ្អើលខ្លាំង ដល់​ភ្ញៀវ​ដែល​បាន​មក​ចូល​ក្នុង​ពិធី​មង្គលការ​។​ នេះបើតាមការចុះផ្សាយរបស់អគ្គស្នងការបានឲ្យដឹងថា ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​២៣​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​២៣​និង​៣០​នាទី​ នៅ​ភូមិ​ពោធិ​ ឃុំ​បេង​ ស្រុក​បន្ទាយ​អំពិល​ ខេត្តឧត្តរមានជ័យ​។​ ​តាមការចុះផ្សាយដដែលលោក​ឧត្តមសេនីយ៍ត្រី​ ឡឹ​ក​ សុខា​ ស្នងការ​រង​និង​ជា​ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​នៃ​នគរបាល​ខេត្ត​ បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ ឈ្មោះ​ ស​ ចាន់​ឌី​ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​ រស់នៅ​ភូមិ​ក្បាល​ក្របី​ ឃុំ​បន្ទាយឆ្មារ​ ស្រុក​ថ្មពួក​...

រថយន្ត ២គ្រឿងត្រូវអគ្គិភ័យឆាប់ឆេះនៅខណ្ឌសែន សុខ


Warning: date() expects parameter 2 to be long, string given in /home/rushnews/public_html/wp-content/themes/Newspaper/includes/wp_booster/td_module.php on line 155
​អគ្គិភ័យ​មួយ​កើតឡើង​នៅ​តាម​បណ្តោយ​ផ្លូវ​ហាន់​ណូ​យ​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ បណ្ដាលឲ្យឆេះរថយន្តអស់ ២គ្រឿង​។​ ​តាមការចុះផ្សាយរបស់អគ្គស្នងការដោយលើកសំដីសមត្ថកិច្ច​​ថា​អគ្គីភ័យនេះបានកើតឡើង នៅ​ថ្ងៃ​ទី​២២​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​១១​និង​២២​នាទី​ព្រឹក ដោយម្ចាស់​ឈ្មោះ​ អន​ រិ​ទ្ធ​ ភេទ​ប្រុស​ អាយុ​ ៣២​ឆ្នាំ​ មុខរបរ​លក់​រថយន្ត​។​ តាមការចុះផ្សាយសមត្ថកិច្ច​បាន​បន្ថែម​ថា​មូលហេតុ​គឺបណ្តាល​មក​ពី​ឆ្លង​ក្បាល​អា​គុយ​រថយន្ត​ បណ្ដាលឲ្យ​ ឆេះ​រថយន្ត​កូរ៉េ​ម៉ាក​សាំ​យ៉ុ​ង​ អស់​ចំនួន​២​គ្រឿង​ និង​ពុំ​បណ្តាល​ឲ្យ​ឆេះ​រាលដាល​ដល់​ផ្ទះ​អ្នក​ជិតខាង​ឡើយ​។​ ​ក្នុង​ប្រតិបត្តិការ​ខាង​ល​កម្លាំង​ការិយាល័យ​អគ្គិភ័យ​បាន​ប្រើប្រាស់​ទឹក​អស់​ចំនួន​ ៣​គ្រឿង​ ស្មើនឹង​ ១២​ម៉ែត្រគូប​ ៕

អ្នកជាប់ឃុំក្នុងពន្ធនាគារមានជិត ៣ម៉ឺននាក់គិតត្រឹមឆ្នាំ ២០១៧


Warning: date() expects parameter 2 to be long, string given in /home/rushnews/public_html/wp-content/themes/Newspaper/includes/wp_booster/td_module.php on line 155
តាមការឲ្យដឹងពីមន្រ្តីជាន់ខ្ពស់ពន្ធនាគារនៃក្រសួងមហាផ្ទៃបានឲ្យដឹងថាគិតត្រឹមឆ្នាំ ២០១៧ មានអ្នកជាប់ឃុំប្រមាណជិត ៣ម៉ឺននាក់ និងមានជនបរទេសជាង ១ពាន់នាក់ផងដែរ។ នេះបើតាមការឲ្យដឹងពីអគ្គនាយករងពន្ធនាគារ និងជាអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ លោក នុត សវនា ដែលប្រាប់ក្រុមអ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០​១៨នេះ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧ និងលើកទិសដៅការងារបន្ដ របស់អគ្គនាយកដ្ឋានពន្ធនាគារ នៅទីស្ដីក្រសួងមហាផ្ទៃ។ លោកបានលើកឡើងថា នៅកម្ពុជាមានអ្នកជាប់ឃុំឃាំងក្នុងពន្ធនាគារ​ ជិត៣ម៉ឺននាក់ដោយក្នុងនោះរួមមាន ​ជនត្រូវចោទ ចំនួន ៦​ ៧៦៣នាក់...

កម្មកររោងចក្រនៅអង្គស្នួលស្វែងរកកិច្ចអន្តរាគមន៍ពីសម្ដេច


Warning: date() expects parameter 2 to be long, string given in /home/rushnews/public_html/wp-content/themes/Newspaper/includes/wp_booster/td_module.php on line 155
​កម្មកររោងចក្រជាង ៧០នាក់មកពីស្រុកអង្គស្នួលខេត្តកណ្ដាលបានឡើងមកស្វែងរកកិច្ចអន្តរាគមន៍ពីសម្ដេចហ៊ុន សែន ករណីថៅកែប្ដឹងចាប់ និង​ព្យួរការងារប្រធានសហជីព។ តាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថានៅ​ថ្ងៃ​ទី​១៩​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​១១​និង​១០​នាទី​ នៅ​ត្រង់​ចំណុច​មុខ​វត្ត​បទុម​វ​តី ​(​ខុទ្ទកាល័យ​សម្តេច​អគ្គមហាសេនាបតី​តេ​ ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​)​ មាន​កម្មករ​មក​ពី​រោងចក្រ​ របស់​ក្រុមហ៊ុន​ ខូ​ស​ ម៉ូ​ តិច​ ស្តាយ​ខូ​អិ​ល​ធី​ឌី​ មាន​ទី​តាំង​ស្ថិត​នៅ​ស្រុក​ អង្គស្នួល​ ខេត្តកណ្តាល​ មាន​គ្នា​ប្រមាណ​​ជាង​...

បុរសម្នាក់ស្លាប់ដោយឆក់ពេលដកព្រីទាំងខ្លួនកំពុងសើម


Warning: date() expects parameter 2 to be long, string given in /home/rushnews/public_html/wp-content/themes/Newspaper/includes/wp_booster/td_module.php on line 155
បុរសម្នាក់នៅនៅបាត់ដំបងឆក់ខ្សែភ្លើងស្លាប់ ដោយសារដកព្រីភ្លើងពេលខ្លួនកំពុងសើម។ ​តាមការចុះផ្សាយរបស់អគ្គស្នងការបានឲ្យដឹងថានៅ​ថ្ងៃ​ទី​១៤​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​ ១២​ និង​១០​នាទី​រំលង​អធ្រាត្រ​ នៅ​ចំ​ខាងជើង​ផ្លូវបំបែក​ទីរួមស្រុក​ភ្នំព្រឹក​ ស្ថិត​នៅ​ភូមិ​ភ្នំ​តូច​ ឃុំ​ពេជ្រ​ចិន្តា​ ស្រុក​ភ្នំព្រឹក​ ខេត្តបាត់ដំបង​ មាន​ករណី​មនុស្ស​ឆក់​ខ្សែភ្លើង​ បណ្តាល​អោយ​ស្លាប់​។ ការចុះផ្សាយដដែលប្នតថា​ជន​រង​គ្រោះ​ឈ្មោះ​ ង៉ែត​ ​ចិន្តា​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ បានឆកខ្សែភ្លើងបន្ទាប់ពីទៅដកព្រីភ្លើងទាំងខ្លួនកំពុងសើម។ ​ក្រោយ​ពី​បាន​ទទួល​ដំណឹង​ភ្លាម​ កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​ស្រុក​ បាន​ទៅ​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ និង​បាន​ពិនិត្យ​សាកសព​ឃើញ​ថា​ម្រាមដៃ​មេ​ផ្នែក​ខាងឆ្វេង​មាន​ស្នាម​ខ្សែភ្លើង​ឆក់​ ០១​កន្លែង​ ប្រវែង​...

អគ្គីភ័យឆាប់ឆេះផ្ទះពលរដ្ឋ ៣កន្លែងនៅថ្ងៃសែនចូលឆ្នាំចិន


Warning: date() expects parameter 2 to be long, string given in /home/rushnews/public_html/wp-content/themes/Newspaper/includes/wp_booster/td_module.php on line 155
ផ្ទះពលរដ្ឋ ៣កន្លែងផ្សេងគ្នាត្រូវបានអគ្គីភ័យឆាប់ឆេះនៅថ្ងៃសែនចូលឆ្នាំចិន។ តាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថានៅ​ថ្ងៃ​ទី​១៥​ ខែកុម្ភៈ​ ឆ្នាំ​២០១៨ដែលជាថ្ងៃសែនចូលឆ្នាំចិន​ មាន​អគ្គិភ័យ​មួយ​កើតឡើង​ក្នុង​បុរី​ពិភព​ថ្មី​ ភូមិ​សំបួរ​ សង្កាត់​ដង្កោ​ ខណ្ឌដង្កោ​ មួយទៀតនៅសង្កាត់គៀនឃ្លាំង ខណ្ឌជ្រោយចង្វារ និងមួយផ្សេងទៀតនៅកំពង់ចាម។ ការចុះផ្សាយដដែលឲ្យដឹងថា​មន្ត្រី​ការិយាល័យ​អគ្គិ​ស​ភ័យ​បាន​ឲ្យ​ដឹង​ថាអគ្គីភ័យនេះបង្កឲ្យខូតខាត់ផ្ទះ ៣ខ្នងមាន ៣០បន្ទប់​ ម៉ូតូ និង សម្ភារះផ្សេងទៀត​។​ ​ក្នុង​ប្រតិបត្តិការ​ជួយ​អន្តរាគមន៍​កម្លាំង​ជំនាញ​បាន​ប្រើប្រាស់​រថយន្ត​អគ្គិភ័យ​ដើម្បីពន្លត់ផងដែរ៕

នាយករដ្ឋមន្រ្តីក្រើនរំលឹកកុំឲ្យមានអគ្គីភ័យឆាប់ឆេះថ្ងៃបុណ្យ ចូលឆ្នាំចិន វៀតណាម


Warning: date() expects parameter 2 to be long, string given in /home/rushnews/public_html/wp-content/themes/Newspaper/includes/wp_booster/td_module.php on line 155
សម្ដេចនាយករដ្ឋមន្រ្តីបានក្រើនរំលឹកដល់ពលរដ្ឋការពារកុំឲ្យមានអគ្គីភ័យឆាប់ឆេះនៅថ្ងៃបុណ្យចូលឆ្នាំចិន វៀតណាមខាងមុខនេះ។ សម្ដេចនាយករដ្ឋមន្រ្តីហ៊ុន សែន បានលើកឡើងបែបនេះនៅលើទំព័រហ្វេសប៊ុករបស់ខ្លួននាថ្ងៃនេះថា​នៅក្នុង​ឱកាស​ចូល​ឆ្នាំចិនដែលនឹងមកដល់ខាងមុខនេះ (១៥ ខែ កុម្ភះ) បងប្អូនចូលរួមទប់ស្កាត់ កុំអោយមាន​អគ្គីភ័យ​ឆេះ​ផ្ទះអោយសោះ​។ សម្ដេចនាយករដ្ឋមន្រ្តីក៏លើកឡើងបន្ថែមដែរថា ដើម្បីបង្ការកុំអោយមានអគ្គីភ័យឆេះផ្ទះនោះ ពលរដ្ឋត្រូវ​ពន្លត់​ភ្លើងទៀន និងធូប ក្រោយពេលចប់ពិធីសែន។ ជាមួយគ្នានោះសម្ដេចក៏ផ្ដាំផ្ញើរឲ្យមានការប្រុងប្រយត្ន កុំអោយមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ទោះបីធ្វើ​ដំណើរ​ជិតឆ្ងាយទាំងនៅក្នុងទីក្រុង នឹងនៅតាមបណ្តាខេត្តនានា ហើយចូលរួមសប្បាយរីករាយក្នុងឱកាស​ចូលឆ្នាំចិនគ្រប់ៗគ្នា៕

អ្នកប្រមាថព្រះមហាក្សត្រសូម្បីលើហ្វេសប៊ុកក៏មានទោស


Warning: date() expects parameter 2 to be long, string given in /home/rushnews/public_html/wp-content/themes/Newspaper/includes/wp_booster/td_module.php on line 155
អ្នកនាំពាក្យរដ្ឋសភាអះអាងថា អ្នកប្រមាថព្រះមហាក្សត្រ សូម្បីតែលើហ្វេសប៊ុក នឹងទទួលទោសធ្ងន់ធ្ងរតាមនីតិវិធីក្រមព្រហ្មទណ្ឌ។ អ្នកនាំពាក្យរដ្ឋសភាលោក ឈាង វុន បានអះអាងថា អ្នកដែលជេប្រមាថ ព្រះមហាក្សត្រនឹង ទទួលទោសទណ្ឌធ្ងន់ធ្ងរ នេះបើតាមសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មក្រមព្រហ្មទណ្ឌដែល គណៈរដ្ឋមន្ត្រីបានរៀបចំចប់សព្វគ្រប់ហើយបានបញ្ជូនមកដល់ដៃ រដ្ឋសភា ដើម្បីសុំការអនុម័តពីសម័យប្រជុំពេញអង្គនៅថ្ងៃទី១៤ ខែកុម្ភៈខាងមុខនេះ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ព័ត៌មានកម្ពុជា។ លោក ឈាង វុន លើកឡើងថាតាមសេចក្តីព្រាងច្បាប់ បានកំណត់ទោសធ្ងន់ធ្ងរណាស់ចំពោះអ្នកប្រមាថព្រះមហាក្សត្រ សូម្បីតែអ្នកខមមិន (Comments)តាមរយៈហ្វេសប៊ុកFacebook)របស់គេក៏ទទួលទោស ធ្ងន់ធ្ងរដូចអ្នកសរសេរប្រមាថព្រះមហាក្សត្របង្ហោះតាមFacebookដែរ។ លោកបានលើកឡើងថា...