សហរដ្ឋអាមេរិកនឹងបញ្ជូនជំនួយផ្នែកវេជ្ជសាស្រ្តទៅកាន់ប្រទេសឥណ្ឌាសម្រាប់ទប់ទល់ជំងឺរាតត្បាត

សហរដ្ឋអាមេរិកកំពុងតែសន្យាផ្តល់ជំនួយផ្នែកវេជ្ជសាស្រ្តជាបន្ទាន់ដល់ប្រទេសឥណ្ឌាដែលកំពុងប្រឈមមុខនឹងការកើនឡើងនូវករណីកូរ៉ូណាវីរុស។ ចំនួនករណីបានឡើងដល់ ៣០ ម៉ឺននាក់ក្នុងមួយថ្ងៃរយៈពេលបួនថ្ងៃជាប់ៗគ្នានៅប្រទេសឥណ្ឌាដែលបណ្តាលឱ្យខ្វះអុកស៊ីសែនវេជ្ជសាស្ត្រសម្រាប់ព្យាបាល។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍នៅថ្ងៃសៅរ៍នេះថាអ្នកជំងឺកូរ៉ូណាវីរុស ២០ នាក់បានស្លាប់នៅមន្ទីរពេទ្យរដ្ឋធានី​ញូវដេលីដោយសារតែខ្វះអុកស៊ីសែន។ រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Joe Biden បានប្រកាសកាលពីថ្ងៃអាទិត្យថាសហរដ្ឋអាមេរិកនឹងផ្តល់ជូនឥណ្ឌានូវវត្ថុធាតុដើមដែលត្រូវការជាចាំបាច់ដើម្បីផលិតវ៉ាក់សាំងកូវីដ-១៩ ឧបករណ៍ធ្វើតេស្តរោគវិនិច្ឆ័យ ឧបករណ៍បំពង់ខ្យល់ និងឧបករណ៍ការពារ។ រដ្ឋបាលរបស់លោកក៏បាននិយាយផងដែរថាខ្លួនកំពុងពិចារណាក្នុងការផ្តល់ឧបករណ៍ផលិតអុកស៊ីសែននិងការផ្គត់ផ្គង់ដែលពាក់ព័ន្ធដោយឈរលើមូលដ្ឋានសង្គ្រោះបន្ទាន់។ ទីប្រឹក្សាសន្តិសុខជាតិលោក Jake Sullivan បាននិយាយតាមទូរស័ព្ទជាមួយសមភាគីឥណ្ឌាមុនពេលផែនការជំនួយត្រូវបានប្រកាស។ ពួកគេបានឯកភាពថាប្រទេសទាំងពីរនឹងរក្សាទំនាក់ទំនងជិតស្និទ្ធក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ។ ក្រុមអ្នកសង្កេតការណ៍បាននិយាយថារដ្ឋបាលរបស់លោក Biden កំពុងព្យាយាមពង្រឹងចំណងទាក់ទងជាមួយឥណ្ឌា ដែលទំនងជាមួយបំនងទប់ទល់ការកើនឡើងឥទ្ធិពលរបស់ចិននៅក្នុងតំបន់។ កាលពីខែមីនា មេដឹកនាំសហរដ្ឋអាមេរិក ជប៉ុន អូស្ត្រាលី និងឥណ្ឌាបានបើកកិច្ចប្រជុំកំពូល “ចតុភាគី”...

អ៊ីស្រាអែលមិនមានករណីស្លាប់ប្រចាំថ្ងៃថ្មីពីកូរ៉ូណាវីរុស

ប្រទេសអ៊ីស្រាអែលមិនបានបង្ហាញថាមានអ្នកស្លាប់ដោយសារកូរ៉ូណាវីរុសនេះទេកាលពីថ្ងៃព្រហស្បតិ៍ដែលនេះជាលើកទីមួយក្នុងរយៈពេលប្រហែល ១០ ខែ ដែលប្រទេសនេះមិនបានរាយការណ៍ពីការស្លាប់ដោយសារជំងឺកូវីដ-១៩។ ទិន្នន័យដែលចេញផ្សាយដោយរដ្ឋាភិបាលអ៊ីស្រាអែលបានបង្ហាញថាគិតត្រឹមម៉ោង ៨ យប់ កាលពីថ្ងៃសុក្រមិនមានអ្នកស្លាប់កាលពីថ្ងៃមុនឡើយ។ចំនួនករណីឆ្លងវីរុសថ្មីបាននិងកំពុងធ្លាក់ចុះទូទាំងប្រទេសអ៊ីស្រាអែលនៅពេលការចាក់វ៉ាក់សាំងមានការវិវឌ្ឍន៍។ ប្រជាជនប្រមាណ ៥ លាននាក់ ឬប្រហែល ៥៤% នៃចំនួនប្រជាជនសរុបបានទទួលនូវការចាក់វ៉ាក់សាំងដូសលើកទីពីររួចហើយ។ចំនួនករណីប្រចាំថ្ងៃថ្មីលើសពី ១០,០០០ ក្នុងខែមករា ប៉ុន្តែថ្មីៗនេះបានធ្លាក់ចុះដល់ប្រហែល ១០០ នាក់ប៉ុណ្ណោះ។រហូតមកដល់ពេលនេះអ៊ីស្រាអែលបានរាយការណ៍អំពីការស្លាប់ប្រមាណ ៦,៣០០ នាក់។ ចំនួនអ្នកស្លាប់ខ្ពស់បំផុតក្នុងមួយថ្ងៃគឺ ៧៧ នាក់ក្នុងខែមករា។ ក្រសួងសុខាភិបាលបាននិយាយកាលពីខែកុម្ភៈថាការចាក់វ៉ាក់សាំងការពារកូរ៉ូណាវីរុសបានបង្ហាញថាមានប្រសិទ្ធភាព ៩៨,៩% ក្នុងការការពារការស្លាប់ពីវីរុស...

ប្រធានាធិបតីអាហ្សង់ទីនលោក Alberto Fernandez ធ្វើតេស្តវិជ្ជមានកូវីដ ១៩

ប្រធានាធិបតីអាហ្សង់ទីន លោក Alberto Fernandez បានធ្វើតេស្ត៍វិជ្ជមានចំពោះកូរ៉ូណាវីរុស។ គាត់បានធ្វីតនៅថ្ងៃសៅរ៍ថានៅពេលគាត់ឈឺក្បាលស្រាលហើយមានគ្រុនក្តៅ ៣៧,៣ អង្សាសេកាលពីថ្ងៃមុន គាត់បានធ្វើតេស្តិ៍អតិសុខុមប្រាណដែលបង្ហាញថាគាត់មានវីរុសនេះ។ លោក Fernandez មានអាយុ ៦២ ឆ្នាំកាលពីថ្ងៃសុក្រ។ គាត់បាននិយាយថាគាត់កំពុងរង់ចាំលទ្ធផលនៃការធ្វើតេស្ត PCR។ គាត់បាននិយាយថាគាត់មានសុខភាពល្អហើយកំពុងបន្តការងារខណៈពេលដែលដាក់ខ្លួនឲ្យនៅដាច់ដោយឡែក។ វេជ្ជបណ្ឌិតរបស់គាត់បាននិយាយថាករណីរបស់គាត់គឺស្រាលដោយសារឥទ្ធិពលការពាររបស់វ៉ាក់សាំង។គាត់បានចាក់វ៉ាក់សាំងដំបូងបង្អស់របស់រុស្ស៊ីគឺ Sputnik V កាលពីខែមករានិងចាក់ថ្នាំជាបន្តបន្ទាប់តាមការណែនាំ។ សារព័ត៌មាន Reuters បានរាយការណ៍ថាវិទ្យាស្ថាន Gamaleya របស់ប្រទេសរុស្ស៊ីដែលបានបង្កើតវ៉ាក់សាំងនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា Sputnik V...

ស្ត្រីជនជាតិរុស្ស៊ីអាយុ ១០៦ ឆ្នាំទទួលវ៉ាក់សាំងការពារ កូវីដ ១៩

អាជ្ញាធររុស្ស៊ីបាននិយាយថាស្ត្រីអាយុ ១០៦ ឆ្នាំម្នាក់បានទទួលវ៉ាក់សាំងការពារកូវីដ ១៩ ផលិតក្នុងស្រុក។ ការប្រកាសនេះធ្វើឡើងនៅពេលដែលប្រទេសខ្លួនជំរុញការចាក់ថ្នាំបង្ការដែលផលិតនៅក្នុងប្រទេសរបស់ខ្លួន។ មន្ត្រីរដ្ឋបាលនៅតំបន់ Volgograd ភាគខាងត្បូងបាននិយាយកាលពីថ្ងៃសុក្រថា អតីតមន្ត្រីកសិកម្មនិងជាស្ត្រីមេម៉ាយជំនាន់សង្គ្រាមលោកលើកទី ២ គឺលោកយាយ Elizaveta Boykova បានចាក់វ៉ាក់សាំង Sputnik V ចំនួន ២ ដងនៅឯផ្ទះរបស់គាត់។ បុគ្គលិកថែទាំម្នាក់បានប្រាប់ NHK ថាលោកយាយ Boykova មានសុខភាពល្អបន្ទាប់ពីគាត់បានចាក់វ៉ាក់សាំងលើកទី ២។ រដ្ឋបាលរបស់លោកប្រធានាធិបតី...

អង្គការសុខភាពពិភពលោកអំពាវនាវឱ្យបន្តប្រើប្រាស់វ៉ាក់សាំង AstraZeneca

គណៈកម្មការក្រុមប្រឹក្សារបស់អង្គការសុខភាពពិភពលោកនិយាយថាការពិនិត្យឡើងវិញនូវទិន្នន័យដែលអាចរកបានលើវ៉ាក់សាំង AstraZeneca COVID-19 មិនបានបង្ហាញពីការកើនឡើងជាទូទៅនៃស្ថានភាពកកឈាមចំពោះអ្នកដែលបានចាក់វានោះទេ។ គណៈកម្មការបានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រទាក់ទងនឹងវ៉ាក់សាំងដែលផលិតដោយ AstraZeneca និងសាកលវិទ្យាល័យ Oxford បន្ទាប់ពីមានសេចក្តីរាយការណ៍ថាមនុស្សមួយចំនួនបានវិវត្តទៅជាកំណកឈាម។ គណៈកម្មាការក៏បានណែនាំផងដែរថាបណ្តាប្រទេសនានាបន្តតាមដានសុវត្ថិភាពវ៉ាក់សាំង COVID-19 ទាំងអស់។ អគ្គនាយកអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានសង្ខេបជាទៀងទាត់មួយកាលពីថ្ងៃសុក្រថា "COVID-19 គឺជាជំងឺមរណៈហើយវ៉ាក់សាំង Oxford-AstraZeneca អាចបង្ការវាបាន"។ លោកបានទទូចដល់បណ្តាប្រទេសនានាឱ្យបន្តផ្តល់ការចាក់ថ្នាំបង្ការរោគនេះ ហើយក៏បាននិយាយផងដែរថាគម្រោងចែកចាយវ៉ាក់សាំង COVAX ដែលដឹកនាំដោយស្ថាប័នពិភពលោកនឹងបន្តប្រើប្រាស់វា។ ប្រទេសអាឡឺម៉ង់និងបារាំងស្ថិតក្នុងចំណោមបណ្តាប្រទេសអ៊ឺរ៉ុបដែលបានបញ្ឈប់ការផ្តល់វ៉ាក់សាំង AstraZeneca ជាបណ្តោះអាសន្ន។ ប្រទេសមួយចំនួនចាប់តាំងពីពេលនោះមកផ្តល់ការចាក់ថ្នាំម្តងទៀតបន្ទាប់ពីទីភ្នាក់ងារត្រួតពិនិត្យឨសថរបស់សហភាពអ៊ឺរ៉ុបបានប្រកាសថាមានសុវត្ថិភាពកាលពីថ្ងៃព្រហស្បត្តិ៍៕

ទ្វីបអ៊ឺរ៉ុបប្រឈមនឹងការកើនឡើង COVID-19 បំលែងថ្មី

កូរ៉ូណាវីរុសបំលែងថ្មីកំពុងរីករាលដាលយ៉ាងរហ័សនៅអឺរ៉ុបដែលជំរុញឱ្យរដ្ឋាភិបាលដាក់ចេញនូវការរឹតបន្តឹងបន្ថែមទៀត។ នៅក្នុងប្រទេសបារាំង ករណីឆ្លងថ្មីជាង ៣០,០០០ ត្រូវបានរាប់បញ្ចូលនៅថ្ងៃពុធស្មើនឹងអត្រាខ្ពស់បំផុតដែលបានកត់ត្រាក្នុងខែវិច្ឆិកាឆ្នាំមុន។ រដ្ឋាភិបាលនិយាយថាមេរោគបំលែងថ្មីមកពីអង់គ្លេសដែលមានការរីករាលដាលកាន់តែច្រើនចំពោះប្រជាជនជាងពាក់កណ្តាលនៃអ្នកឆ្លងថ្មីនៅក្នុងប្រទេសបារាំង។ ហើយប្រហែល ៦% គឺមកពីមកពីមេរោគបំលែងផ្សេងទៀតដែលត្រូវបានកំណត់អត្តសញ្ញាណនៅអាហ្វ្រិកខាងត្បូងឬប្រេស៊ីល។ ក្រៅពីបំរាមគោចរនៅពេលយប់ទូទាំងប្រទេស តំបន់ខ្លះឥឡូវមានការបិទពេលថ្ងៃចុងសប្តាហ៍។ វាត្រូវបានបង្ហាញនៅក្នុងទីក្រុង Nice នៅភាគខាងត្បូងនៃប្រទេស និង Dunkirk នៅភាគខាងជើងពីថ្ងៃសៅរ៍។ អត្រានៃការឆ្លងរោគចំពោះមនុស្សម្នាក់នៅក្នុងតំបន់ទាំងនេះគឺពី ៣ ទៅ ៤ ដងនៃអត្រាមធ្យមរបស់ជាតិ។ រដ្ឋាភិបាលនិយាយថាវិធានការណ៍ស្រដៀងគ្នានេះអាចត្រូវបានធ្វើឡើងនៅក្នុងទីក្រុងប៉ារីសនិងតំបន់ផ្សេងទៀតដែលមានការឆ្លងរាលដាលយ៉ាងឆាប់រហ័ស។ ក្នុងចំណោមបណ្តាប្រទេសអ៊ឺរ៉ុបដទៃទៀត ហ្វាំងឡង់បានបញ្ជាឱ្យបិទហាងស្រា បារនិងភោជនីយដ្ឋានរយៈពេល ៣ សប្តាហ៍ដោយចាប់ផ្តើមពីថ្ងៃទី ៨ ខែមីនាជាផ្នែកមួយនៃសេចក្តីសម្រេចចំពោះស្ថានភាពប្រកាសអាសន្ន។ រដ្ឋាភិបាលហូឡង់កំពុងបង្កើនបម្រាមគោចរយ៉ាងហោចណាស់ដល់ថ្ងៃទី...

អ្នកជំនាញរបស់អង្គការសុខភាពពិភពលោកនឹងធ្វើទស្សនកិច្ចទីក្រុងវូហាននៅខែមករា

ក្រុមអ្នកស្រាវជ្រាវមកពីអង្គការសុខភាពពិភពលោកត្រូវបានគេរំពឹងថានឹងធ្វើទស្សនកិច្ចនៅទីក្រុងវូហានរបស់ប្រទេសចិននៅដើមខែមករាដើម្បីស៊ើបអង្កេតពីប្រភពដើមនៃការឆ្លងរាលដាលនៃកូរ៉ូណាវីរុសនេះ។ លោក Mike Ryan នាយកប្រតិបត្តិកម្មវិធីសុខភាពសង្គ្រោះបន្ទាន់របស់អង្គការសុខភាពពិភពលោកបានធ្វើសេចក្តីប្រកាសកាលពីថ្ងៃសុក្រ។ករណី COVID-19 ដំបូងត្រូវបានរកឃើញនៅទីក្រុងវូហានកាលពីខែធ្នូឆ្នាំមុន។ លោក Ryan បាននិយាយថា "យើងនៅតែមិនមានកាលបរិច្ឆេទធ្វើដំណើរទៅទេ ពីព្រោះយើងកំពុងធ្វើការលើភ័ស្តុភារជុំវិញទិដ្ឋាការនិងជើងហោះហើរ។ យើងរំពឹងថាក្រុមនេះនឹងធ្វើដំណើរទៅទីនោះនៅសប្តាហ៍ដំបូងនៃខែមករា។ វានឹងមានការរៀបចំធ្វើចត្តាឡីស័ក"។ កាលពីខែកក្កដា អង្គការសុខភាពពិភពលោកបានបញ្ជូនក្រុមស៊ើបអង្កេតមួយទៅកាន់រដ្ឋធានី ប៉េកាំងដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីកំណត់ពីប្រភពដើមនៃវីរុសនេះ។ ពួកគេមិនទាន់ធ្វើការស្ទង់មតិលម្អិតនៅទីក្រុងវូហាននៅឡើយទេ។ អ្នកជំនាញរបស់អង្គការសុខភាពពិភពលោកបាននិយាយថាវាសមហេតុផលក្នុងការគិតថាកូរ៉ូណាវីរុសមានដើមកំណើតនៅប្រទេសចិនពីព្រោះវាប្រហាក់ប្រហែលនឹងវីរុសដែលត្រូវបានរកឃើញនៅផ្នែកផ្សេងទៀតនៃប្រទេសកាលពីប៉ុន្មានឆ្នាំមុន៕

លោកអនុប្រធានាធិបតី Pence ទទួលបានការចាក់វ៉ាក់សាំង COVID-19

អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក Mike Pence បានទទួលការចាក់វ៉ាក់សាំង COVID-19 របស់លោកក្នុងកម្មវិធីផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍កាលពីថ្ងៃសុក្រ។ លោក Pence ដែលដឹកនាំក្រុមឆ្លើយតបនឹងកូរ៉ូណាវីរុសរបស់រដ្ឋបាលលោក Trump បានសម្តែងក្តីសង្ឃឹមថាការចាក់វ៉ាក់សាំងរបស់លោកអាចជាប្រភពនៃទំនុកចិត្តនិងសុខុមាលភាពដល់ប្រជាជនអាមេរិក។ ការចាក់វ៉ាក់សាំងនៅសហរដ្ឋអាមេរិកបានចាប់ផ្តើមនៅសប្តាហ៍នេះ។ ចំនួនអ្នកស្លាប់ដោយសារវីរុសនេះគឺខ្ពស់បំផុតនៅលើពិភពលោកមានចំនួនជាង 310,000 នាក់។ នៅក្នុងការស្ទង់មតិរបស់ក្រុមហ៊ុនស្រាវជ្រាវ Ipsos ហើយសារព័ត៌មាន ABC News បានចេញផ្សាយនៅថ្ងៃច័ន្ទនេះ អ្នកឆ្លើយតប 15% បាននិយាយថាពួកគេនឹងមិនទទួលការចាក់វ៉ាក់សាំងទេ។ ក្នុងនោះមាន 6%...

FDA របស់សហរដ្ឋអាមេរិកអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំងសង្គ្រោះបន្ទាន់ Pfizer

រដ្ឋបាលចំណីអាហារនិងឪសថសហរដ្ឋអាមេរិកកាលពីថ្ងៃសុក្របានអនុញ្ញាតឱ្យប្រើវ៉ាក់សាំងសង្គ្រោះបន្ទាន់ដែលបង្កើតដោយក្រុមហ៊ុនយក្សសហរដ្ឋអាមេរិកឈ្មោះ Pfizer និងក្រុមហ៊ុនដៃគូអាល្លឺម៉ង់របស់ខ្លួនឈ្មោះ BioNTech។ ប្រភពពីរដ្ឋាភិបាលសហរដ្ឋអាមេរិកនិយាយថាការដាក់ឲ្យប្រើប្រាស់វ៉ាក់សាំងនេះទូទាំងប្រទេសនឹងចាប់ផ្តើមក្នុងរយៈពេល 24 ម៉ោងបន្ទាប់ពីសេចក្តីសម្រេច។ គណៈទីប្រឹក្សារបស់ FDA បានជួបគ្នាមួយថ្ងៃមុនដើម្បីពិភាក្សាអំពីបញ្ហាដូចជារបៀបឆ្លើយតបចំពោះការព្រួយបារម្ភដែលបង្កឡើងដោយប្រតិកម្មអាលែហ្សីធ្ងន់ធ្ងរពីរចំពោះវ៉ាក់សាំងនៅចក្រភពអង់គ្លេសនិងកំណត់អាយុអប្បបរមាសម្រាប់ការចាក់វ៉ាក់សាំង។ គណៈកម្មាធិការបានសម្រេចក្នុងការបោះឆ្នោតសម្លេងភាគច្រើនថាគុណប្រយោជន៍នៃការទទួលបានការចាក់ថ្នាំមានតម្លៃជាងហានិភ័យចំពោះបុគ្គលដែលមានអាយុចាប់ពី 16 ឆ្នាំឡើងទៅដោយផ្អែកលើភស្តុតាងវិទ្យាសាស្ត្រ។ បន្ទាប់ពីទទួលបានការអនុញ្ញាតពីរដ្ឋបាលចំណីអាហារនិងឪសថ សេចក្តីសម្រេចការផ្គត់ផ្គង់វ៉ាក់សាំងបានចាប់ផ្តើម។ ការចាក់វ៉ាក់សាំងត្រូវបានគ្រោងដឹកចេញពីឃ្លាំងរបស់ក្រុមហ៊ុន Pfizer ក្នុងរដ្ឋ Michigan និងបណ្តាររដ្ឋផ្សេងៗទៀតទៅកាន់មជ្ឈមណ្ឌលចែកចាយជាង 600 កន្លែងនៅទូទាំងប្រទេស។ ជំហ៊ានទីមួយត្រូវបានគេរំពឹងថានឹងមានចំនួន 2.9 លានដូសដែលនឹងត្រូវបានបម្រុងទុកសម្រាប់រដ្ឋនីមួយៗយោងទៅតាមចំនួនប្រជាជននិងកត្តាផ្សេងៗទៀត។ នៅក្នុងវីដេអូរយៈពេលជាង 3 នាទីដែលបានបង្ហោះនៅលើបណ្តាញសង្គម  Twitter កាលពីយប់ថ្ងៃសុក្រ...

លោក ត្រាំ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យយោធា

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំត្រូវបាន បញ្ជូនទៅកាន់មជ្ឈមណ្ឌលវេជ្ជសាស្ត្រយោធាជាតិ Walter Reed ក្នុងរដ្ឋ Maryland កាលពីថ្ងៃសុក្រ។ ឧទ្ធម្ភាគចក្រ Marine One បានចុះចតនៅឯមជ្ឈមណ្ឌលនេះកាលពីថ្ងៃសុក្រ។ វាកើតឡើងបន្ទាប់ពីលោកត្រាំ បានធ្វើតេស្ត៍វិជ្ជមានចំពោះកូរ៉ូណាវីរុស។ មុនពេលចាកចេញពីសេតវិមាន គេបានឃើញគាត់ដើរមិនមាន ពាក់ម៉ាសជំនួយនិងគ្រវីដៃដាក់អ្នកយកព័ត៌មាន។ គាត់មិនបាននិយាយទេ។ មន្ត្រីសេតវិមាននិយាយថាគាត់នឹងត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យរយៈពេលប៉ុន្មានថ្ងៃខាងមុខទៀតដែលជាវិធានការណ៍បង្ការទុកជាមុន៕