ពិធីបើកដំណើរការឡើងវិញ នូវការដ្ឋានសាងសង់ នៃគម្រោងព្រីនស៍ ហេបភីនេស ផ្លាហ្សា ត្រូវបានប្រារព្ធឡើង ដោយជោគជ័យ!


Warning: date() expects parameter 2 to be long, string given in /home/rushnews/public_html/wp-content/themes/Newspaper/includes/wp_booster/td_module_single_base.php on line 290
48

ភ្នំពេញ៖ ក្នុងឱកាសបុណ្យចូលឆ្នាំសកល នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២១ ពិធីបើកដំណើរការឡើងវិញ នូវការដ្ឋានសាងសង់ នៃគម្រោងព្រីនស៍ ហេបភីនេស ផ្លាហ្សា ត្រូវបានប្រារព្ធឡើង យ៉ាងអធិកអធម។ លោក Sun Yuxing នាយកប្រតិបត្តិរង នៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប លោក Zhang Weirong ប្រធាននាយដ្ឋានវិស្វកម្ម នៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប និងថ្នាក់ដឹកនាំ ក្រុមហ៊ុនជាច្រើនរូប ព្រមទាំងតំណាងដៃគូ សហប្រតិបត្តិការ និងមិត្តអ្នកសារព័ត៌មាន បានជួបជុំគ្នាក្នុងឱកាសដ៏វិសេសនេះ។នៅក្នុងពិធីជីកដី លោក Sun Yuxing នាយកប្រតិបត្តិរង នៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានថ្លែងសុន្ទរកថា សម្ដែងអំណរអរគុណ ទៅកាន់ថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ មិត្តភក្តិនិងអង្គភាពជាដៃគូ ដែលមកពីគ្រប់មជ្ឈដ្ឋាន ដែលបានគាំទ្រ និងយកចិត្តទុកដាក់ ក្នុងរយៈពេលកន្លងមក ចំពោះគម្រោងព្រីនស៍ ហេបភីនេស ផ្លាហ្សា ព្រមទាំងសូមស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ថ្នាក់ដឹកនាំនិងភ្ញៀវកិត្តិយស ដែលមានវត្តមាន ក្នុងពិធីទាំងអស់!

នៅក្នុងសុន្ទរក លោកនាយក Sun Yuxing បានលើកឡើងថាការប្រឆាំង នឹងជំងឺរាតត្បាតរបស់ប្រទេសកម្ពុជា ទទួលបានលទ្ធផលដ៏ល្អប្រសើរ។ ជាមួយនឹងវិធានការប្រឆាំង នឹងជំងឺរាតត្បាតប្រកបដោយ ប្រសិទ្ធភាព ដែលបានអនុវត្ត ដោយរាជរដ្ឋាភិបាល និងកិច្ចសហប្រតិបត្តិការ យ៉ាងសកម្មរបស់ប្រជាជនទាំងអស់ ក្នុងសកម្មភាពប្រឆាំង នឹងជំងឺរាតត្បាតប្រទេសកម្ពុជា បានក្លាយជាប្រទេសមួយ ក្នុងចំណោមប្រទេស ដែលមានប្រសិទ្ធភាពខ្ពស់បំផុត ក្នុងការបង្ការជំងឺរាតត្បាត។ដោយមានការយកចិត្តទុកដាក់ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា និងសាលារាជធានីភ្នំពេញ ព្រមទាំង មានការគាំទ្រពីដៃគូទាំងអស់ និងការរំពឹងទុករបស់កម្មសិទ្ធិករ ក្រុមហ៊ុនយើងកំពុងរៀបចំ ចាត់វិធានការយ៉ាងសកម្ម ក្នុងការបង្ការជំងឺរាតត្បាតផ្សេងៗ សម្រាប់គម្រោងនេះ ខណៈកំពុងបន្តធ្វើឲ្យប្រសើរឡើង នូវភាពសម្របសម្រួលគម្រោង ដែលជាការឆ្លើយតប យ៉ាងសកម្មទៅភាគីពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់ លើដំណើរការនៃគម្រោង ។ យើងនឹងបន្តតស៊ូព្យាយាម ក្នុងការងារបង្ការជំងឺរាតត្បាត និងការងារសាងសង់ គម្រោងក្នុងពេលទន្ទឹមគ្នា។

លោកនាយក Sun Yuxing បានមានប្រសាសន៍ថា យើងនឹងចាប់យក ការសាងសង់យ៉ាងម៉ត់ចត់ និងចាប់រហ័ស ទន្ទឹមនឹងការធានានូវគុណភាព យ៉ាងល្អិតល្អន់និងមិនឲ្យមាន ការធ្វេសប្រហែស ណាមួយកើតឡើងឡើយ ព្រមទាំងធានាបាន នូវសុវត្ថិភាព និងខិតខំបញ្ចប់គម្រោង ឲ្យបានឆាប់ ហើយដាក់ឲ្យប្រើប្រាស់ មុនពេលកំណត់ ដើម្បីកសាងគម្រោងព្រីនស៍ ហេបភីនេស ផ្លាហ្សា ឲ្យក្លាយទៅជាគម្រោង ប្រណីតលំដាប់ទីមួយ!ក្នុងពេលជាមួយគ្នានេះ លោកក៏បានលើកឡើងផងដែរថា នាពេលបច្ចុប្បន្ន កំណើនវិនិយោគនៅកម្ពុជា នៅតែបន្តក្តៅឡើង ការចុះកិច្ចព្រមព្រៀង RCEP និងកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីរវាងចិននិងកម្ពុជា ព្រមទាំងការផលិតបាន ប្រេងដំណក់ទីមួយ របស់កម្ពុជា និងអត្ថប្រយោជន៍សំខាន់ៗ ផ្សេងទៀតបានបើកឱកាសថ្មី សម្រាប់ការអភិវឌ្ឍ របស់កម្ពុជាក្នុងឆ្នាំ ២០២១ ។ លោកជឿជាក់ថា នាពេលអនាគត រាជធានីភ្នំពេញ នឹងកាន់តែប្រសើរ ហើយអនាគតរបស់ព្រីនស៍ ហេបភីនេស ផ្លាហ្សានឹងកាន់តែភ្លឺស្វាង ថែមទៀត! ជាចុងក្រោយលោកនាយក Sun Yuxing បានជូនពរឲ្យពិធីនេះ ប្រារព្ធឡើងដោយជោគជ័យ និងជូនពរឲ្យអ្នកទាំងអស់គ្នា ជួបតែសេចក្តីសុខ សុខភាពល្អនិងមានសុភមង្គល គ្រប់ក្រុមគ្រួសារ ក្នុងឱកាសឆ្នាំថ្មីនេះ!

ភ្នំពេញCBD និមិត្តសញ្ញាថ្មីនៃទីក្រុងភ្នំពេញគម្រោងព្រីនស៍ ហេបភីនេស ផ្លាហ្សា មានទីតាំងស្ថិតនៅក្នុង តំបន់ស្នូលនៃភ្នំពេញCBD រួមគ្នាជាមួយគម្រោង មជ្ឈមណ្ឌល ព្រីនស៍ ផ្លាហ្សា និងព្រីនស៍ ម៉ូឌើន ផ្លាហ្សា ដែលបានសាងសង់រួចរាល់ ព្រមទាំងគម្រោងព្រីនស៍ ថាម ផ្លាហ្សា ដែលកំពុងស្ថិតក្នុងផែនការ បង្កើតបានជាតំបន់ទ្រព្យ និងមជ្ឈមណ្ឌលរស់នៅ និងពាណិជ្ជកម្ម។ នាពេលអនាគត តំបន់នេះនឹងក្លាយជាតំបន់ លំដាប់អន្តរជាតិ ប្រមូលព័ត៌មានពីជុំវិញពិភពលោក និងមានសេដ្ឋកិច្ចរីកចម្រើន។ក្រោមនិន្នាការអភិវឌ្ឍន៍ នៃទីក្រុងភ្នំពេញ ទៅកាន់ទិសខាងត្បូង ក្រុមហ៊ុនអចលនទ្រព្យខ្នាតធំ និងពាណិជ្ជកម្មជាច្រើនបានប្រមូលផ្តុំគ្នា ហើយបង្កើនល្បឿនក្នុងការបង្កើតតំបន់ថ្មី ដែលមានប្រជាជនច្រើនកុះករ និងជាតំបន់ទ្រព្យ នៅរាជធានីភ្នំពេញ ដែលសក្តិសម សម្រាប់ការរស់នៅ ការធ្វើអាជីវកម្មនិងការវិនិយោគ។

គម្រោងនេះ មានទីតាំងស្ថិតនៅតាម បណ្តោយមហាវិថីសំខាន់ៗ ដែលឆ្ពោះទៅកាន់ អាកាសយានដ្ឋានថ្មី និងរាជាយស្ម័យយានកម្ពុជា ពោលគឺស្ថិតនៅត្រង់ ចំណុចប្រសព្វ នៃមហាវិថីសំខាន់ៗចំនួនបី គឺមហាវិថីព្រះមុនីវង្ស មហាវិថីយោធពលខេមរៈភូមិន្ទ (ផ្លូវ271) និងមហាវិថី សម្តេចតេជោ ហ៊ុន សែន៕


Warning: date() expects parameter 2 to be long, string given in /home/rushnews/public_html/wp-content/themes/Newspaper/includes/wp_booster/td_module_single_base.php on line 528