ក្រសួងទេសចរណ៍ថាភ្ញៀវទេសចរណ៍បរទេសកើនជិត ១២ ភាគរយ


Warning: date() expects parameter 2 to be long, string given in /home/rushnews/public_html/wp-content/themes/Newspaper/includes/wp_booster/td_module_single_base.php on line 290
66

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានឲ្យដឹងថា កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិសរុប៥.៦លាននាក់ ដែលចំនួននេះកើនឡើងជិត ១២ភាគរយ បើប្រៀបនឹងឆ្នាំ ២០១៦។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានលើកឡើងបែបនេះតាមរយៈសារព័ត៌មាន Freshnews នៅថ្ងៃទី ១០ ខែមករា នេះ ថា ក្នុងឆ្នាំ២០១៧  កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិសរុប ៥.៦លាននាក់ ដែលចំនួននេះកើនឡើងជិត ១១,៦ ភាគរយ បើប្រៀបធៀបនឹងឆ្នាំ ២០១៦ ដែលទទួលបានភ្ញៀវទេសចរណ៍បរទេសចំនួនជាង ៥ លាននាក់ប៉ុនណោះ។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានឲ្យដឹងបន្តថាក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិទាំងនោះ ទេសចរចិនមានជាង១.២លាននាក់ កើនឡើង ៤៦ភាគរយ ឈរលើលំដាប់លេខ១ ដែលបាលពីឆ្នាំ ២០១៦ មានចំនួនតែជាង ៨៣ ម៉ឺននាក់ ឈរលំដាប់ទី ២ បន្ទាប់ពីភ្ញៀវទេសចរណ៍វៀតណាម។

ទោះបីជាយ៉ាងណារដ្ឋមន្រ្តីក្រសួងទេសចរណ៍ធ្លាប់រំពឹងថាកម្ពុជានឹងអាចទាក់ទាញភ្ញៀវទេសចរណ៍បរទេសនបានចំនួន ៧ លាននាក់ ត្រឹមចុងឆ្នាំ ២០២០ខាងមុខ៕


Warning: date() expects parameter 2 to be long, string given in /home/rushnews/public_html/wp-content/themes/Newspaper/includes/wp_booster/td_module_single_base.php on line 528