Trump: ខ្ញុំមិនមែនជាអ្នករើសអើងពូជសាសន៍ទេ

59

លោកប្រធានាធិបតី Donald Trump បាននិយាយការពារខ្លួនកាលពីយប់ថ្ងៃអាទិត្យក្រោយពេលមានភាពចម្រូងចម្រាស់ចំពោះសេចក្តីថ្លែងការរបស់គាត់អំពីបណ្តាប្រទេសអាហ្វ្រិកអស់រយៈពេលបីបួនថ្ងៃកន្លងមកនេះ បានប្រាប់អ្នកយកព័ត៌មានថា “ខ្ញុំមិនមែនជាអ្នករើសអើងពូជសាសន៍ទេ”។

នៅក្នុងសេចក្តីថ្លែងការទៅកាន់អ្នកយកព័ត៌មាន ក្នុងពេលថតរូប នាឪកាសពិសារអាហារពេលល្ងាចជាមួយថ្នាក់ដឹកនាំសភាជាន់ទាបលោក Kevin McCarthy នៅ West Palm Beach រដ្ឋ Florida លោកប្រធានាធិបតី Donald Trump បាននិយាយថានៅពេលដែលបានសួរថាតើលោកគឺជាអ្នកប្រកាន់ពូជសាសន៍ គាត់បានឆ្លើយថា “ទេខ្ញុំមិនមែនអ្នកប្រកាន់ពូជសាសន៍ទេ ខ្ញុំគឺជាអ្នកប្រកាន់ពូជសាសន៍តិចតួចបំផុត ដែលអ្នកធ្លាប់បានសម្ភាសពីមុនមក។”

លោកប្រធានាធិបតីបានទាក់ទាញការរិះគាន់ដ៏ស្រួចស្រាវ​តាំងពីគាត់ត្រូវបានរាយការណ៍មកថា បានហៅបណ្តាប្រទេសអាហ្វ្រិកថា “ប្រទេសកខ្វក់” ខណៈពេលពិភាក្សាអំពីការធ្វើអន្តោប្រវេស្តន៍ជាមួយអ្នកច្បាប់កាលពីថ្ងៃព្រហស្បត្តិ៍។

លោកប្រធានាធិបតីក៏បានថ្លែងអំពីការបិទរដ្ឋាភិបាលដែលអាចកើតមាន នៅពេលដែលត្រូវបានសួ ប្រសិនបើវាអាចកើតឡើង។ គាត់បាននិយាយថា “ខ្ញុំមិនដឹងទេប្រសិនបើមានការបិទ វាមិនគួណាកើតមានទេ”។

មន្ទីរបញ្ចុកោណ និង សមាជិកគណបក្សប្រជាធិបតេយ្យ នៅក្នុងរដ្ឋសភាកំពុងតែចចារអំពីបញ្ហាអន្តោប្រវេស្តន៍នៅពេលដែលក្រុមអ្នកច្បាប់ប្រឈមនឹងកាលបរិច្ឆេទផុតកំណត់នៅថ្ងៃសុក្រដើម្បីអនុម័តថវិការចំណាយសហព័ន្ធ និងជៀសផុតពីការបិទរដ្ឋាភិបាល៕