សកម្មជនប្រជាធិបតេយ្យហុងកុង Joshua Wong ជាប់ពន្ធនាគារដោយសាការតវ៉ា

59

សកម្មជនប្រជាធិបតេយ្យហុងកុង Joshua Wong បានជាប់ពន្ធនាគារ ៣ខែ នៅថ្ងៃពុធនេះ (១៧​​មករា) ដោយសាតែការព្យាយាមរារាំងការបណ្តេញក្រុមអ្នកបោះជុំរំអំឡុងពេលមានការតវ៉ាដើម្បីបុព្វហេតុប្រជាធិបតេយ្យនៅឆ្នាំ ២០១៤ ជាការដាក់ពន្ធនាគារលើកទី២ ជុំវិញការប្រមូលផ្តុំគ្នា។

Wong មានវ័យ ២១ ឆ្នាំមានទោសពីបទមិនគោរពច្បាប់ បានបង់ប្រាក់តម្កល់សម្រាប់ប្តឹងឧទរណ៍លើការកាត់ទោសអោយជាប់គុក ៦ខែ ក្នុងករណី​បទល្មើសពាក់ព័ន្ធនឹងចលនាឆ័ត្រ (Umbrella Movement)។

វាជាលក្ខណពន្ធនាគាដ៏គួអោយព្រួយបារម្មណ៍សំរាប់អ្នកដឹកនាំយុទ្ធនាការ បានទម្លាក់ទឹកចិត្តពលរដ្ឋវ័យក្មេងពីការបញ្ចេញទស្សនៈ និងបិទសេរីភាពនៃការនិយាយស្តីនៅក្នុងទីក្រុងពាក់កណ្តាលស្វ័យយ័ត ដែលបានបង្ហាញថាចិនកំពុងតែបង្កើនការគ្រប់គ្រង។ អ្នកគាំទ្រជាច្រើនបានប្រមូលផ្តុំគ្នាខាងក្រៅតុលាការកំពូល ដោយស្រែកថា “មិនមានការគោរពសីទ្ធជនស៊ីវិលទេ  ពួកយើងមិនមានការភ័យខ្លាចឡើយ” ។

ទីក្រុងហុងកុងបានគ្រប់គ្រងក្រោមប្រព័ន្ធនយោបាយពីរ ក្នុងប្រទេសតែមួយ តាំងពីឆ្នាំ ១៩៩៧ នៅពេលប្រទេសអង់គ្លេសបានប្រគល់ទឹកដីទៅអោយប្រទេសចិនវិញ។

កិច្ចព្រមព្រៀងមិនអនុញ្ញាតផ្តល់សិទ្ធអោយពលរដ្ឋ ស្គាល់ផ្នែកមួយនៃទឹកដីរបស់ខ្លួនរួមមានសេរីភាពនៃការនិយាយស្តី និងការបោះឆ្នោតជ្រើសតាំងសភាដោយផ្នែក រួមទាំងប្រព័ន្ធតុលាការករាជ្យ៕