គេហដ្ឋាន និងទ្រព្យសម្បត្តិរបស់លោកស្រីយីងឡាក់ត្រូវបានរឹបអូស

113

មេធាវីរបស់លោកស្រីយីងឡាក់បាននិយាយកាលពីថ្ងៃពុធនេះថា ទ្រព្យសម្បត្តិជាង ៣០ ដែលជាកម្មសិទ្ធរបស់អតីតនាយករដ្ឋមន្ត្រី លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រាត្រូវបានរឹបអូសដោយនាយកដ្ឋានប្រតិបត្តិច្បាប់ដើម្បីគ្រប់គ្រងការខាតបង់ក្នុងគំរោងសន្យាទិញស្រូវ អង្ករដែលបរាជ័យក្នុងរដ្ឋបាលរបស់គាត់។

ទ្រព្យសម្បត្តិរួមមានផ្ទះមួយនៅ Soi Nawamin 111 ភាគខាងជើងទីក្រុងបាងកក ជាកន្លែងដែលអតីតអ្នកនយោបាយភៀសខ្លួនចំណាយពេលវេលាជាច្រើនរស់នៅ មុនពេលលោកស្រី បានជម្លៀសខ្លួនទៅបរទេសនៅចុងខែសីហា ដើម្បីគេចចេញពីការកាត់ទោសអោយជាប់ពន្ធនាគារ ២ឆ្នាំ សម្រេចដោយតុលាការកំពូលក្នុងរឿងក្តីដែលគេចវេសពីការជំនុំជម្រះព្រហ្មទណ្ឌរបស់លោកស្រី។

លោកស្រី យីងឡាក់មានផ្ទះតម្លៃ ១១០លានបាត តាមទ្រព្យសម្បត្តិដែលបានប្រកាស ត្រូវបានដាក់ក្នុងបញ្ជីកំពូលនៃទ្រព្យសម្បត្តិដែលត្រូវរឹបអូស។

ក្រសួងហិរញ្ញវត្ថុ ផ្តល់សិទ្ធអំណាចអោយមានប្រតិបត្តិការដើម្បីជួយផ្តល់សំណងអោយជនរងគ្រោះពីគោលនយោបាយចំបងក្នុងរដ្ឋបាលរបស់លោកស្រី។

ទ្រព្យសម្បត្តិផ្សេងៗទៀតរួមមាន អាផាតមិន ដីជាច្រើនឡូត៍ ទាំងក្នុងនិងខាងក្រៅទីក្រុងបាងកក និងគណនីធនាគារជាង ១២ នេះបើយោងតាមលោកមេធាវី ណុបផាដុល ឡៅថុង ដែលជាមេធាវីរបស់លោកស្រី យីងឡាក់។

យ៉ាងហោចណាស់ទ្រព្យសម្បត្តិមួយចំនួននឹងត្រូវបានលក់ឡៃឡុងដើម្បីជួយដោះស្រាយចំណែកមួយចំនួនដែលខូចខាត តាមការប្រមាណអស់ប្រហែល ៣៥ពាន់លានបាត។

មិនមានទ្រព្យសម្បត្តិណាមួយ ត្រូវបានដាក់លក់ឡៃឡុងនៅឡើយ ទោះបីជា ក្រុមប្រឹក្សាជាតិ សម្រាប់សន្តិភាព និងបទបញ្ជារបានចេញសេចក្តីបញ្ជារដែលមានប្រសិទ្ធភាពក៏ដោយ។

ទីកន្លែងលាក់ខ្លួនរបស់លោកស្រីយីងឡាក់ជាងប្រាំខែចុងក្រោយនេះមិនត្រូវបានគេដឹងឡើយ ក៏ប៉ុន្តែរូបថតដែលបានចេញតាមអនឡាញថ្មីៗនេះបានបង្ហាញថាលោកស្រីនៅក្នុងទីក្រុងឡុងដុង។

អ្នករិះគន់បានរិះគន់ថារបបសព្វថ្ងៃនេះមិនបានធ្វើអោយកិច្ចប្រឹងប្រែងគ្រប់គ្រាន់ ដើម្បីតាមដាន ហើយធ្វើបត្យាប័នលោកស្រី៕