ក្រសួងថាភ្ញៀវទេសចរជិត ១លាននាក់ដើរកំសាន្តថ្ងៃបុណ្យចូលឆ្នាំចិន


Warning: date() expects parameter 2 to be long, string given in /home/rushnews/public_html/wp-content/themes/Newspaper/includes/wp_booster/td_module_single_base.php on line 290
102

ក្រសួងបានឲ្យដឹងថាភ្ញៀវទេសចរជិត ១លាននាក់ ក្នុងនោះភ្ញៀវអន្តរជាតិមានជាង ១០ម៉ឺននាក់ ធ្វើដំណើរកម្សាន្តតាមរមណីយដ្ឋាននានាក្នុងឱកាសបុណ្យចូលឆ្នាំចិនកន្លងទៅនេះ។

ក្រសួងទេសចរបានលើកឡើងនៅក្នុងហ្វេសប៊ុករបស់ខ្លួនថាក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃ​ណីចិន ឆ្នាំ២០១៨កន្លងទៅនេះ មានប្រជាពលរដ្ឋ និងទេសចរអន្តរជាតិ បានធ្វើដំណើរកំសាន្ត នៅតាមរមណីយដ្ឋាននានាទូទាំងប្រទេស មានចំនួនប្រមាណជាង ៨៦៤,៧៧០នាក់ កើនឡើង​ប្រមាណ៥៤.៥៦%។

ការចុះផ្សាយដដែលបន្តថាក្នុងចំណោមភ្ញៀវទេសចរជិត ១លាននាក់នោះ មានទេសចរជាតិមានចំនួនប្រមាណ ៧៤៤,១៤០នាក់ កើនឡើងប្រមាណ៤៧.៣២% និងភ្ញៀវអន្តរជាតិមានចំនួនប្រមាណ១០៥,៣៧០នាក់ កើនឡើង៩៣.៥៩% ។

តាមការចុះផ្សាយដដែលរដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ថោង ខុន បានថ្លែងឲ្យដឹងថាក្នុងឱកាសបុណ្យចូលឆ្នាំចិន វៀតណាម ដែលទើបតែកន្លងផុតទៅនេះ នៅខេត្តជាប់ព្រំដែនវៀតណាម រួមមានខេត្តព្រៃវែង ស្វាយរៀង ក៏មានភ្ញៀវទេសចរជនជាតិវៀតណាម ចូលមកលេងកម្សាន្តច្រើន ខណៈខេត្តជាប់ព្រំដែនថៃ រួមមានបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិនជាដើម ភ្ញៀវជនជាតិថៃ ក៏មានចូលមកកម្សាន្តច្រើនផងដែរ។

លោករដ្ឋមន្ត្រីក៏បានបញ្ជាក់ថា តាមការសង្កេតមើលជាក់ស្តែង ប្រជាពលរដ្ឋមានភាពសប្បាយរីករាយយ៉ាងខ្លាំង ជាមួយសុខសន្តិភាពពេញផ្ទៃប្រទេស ដែលពួកគាត់មិនបានគិតអ្វីក្រៅ តែពីខិតខំប្រកបរបររកទទួលទាន ធ្វើឲ្យជីវភាពកាន់តែធូរធា និងដើរលេកម្សាន្តសប្បាយ នៅក្នុងប្រទេសរបស់ខ្លួន និងទៅកម្សាន្តក្រៅប្រទេសរួមមានប្រទេសថៃ ម៉ាឡេស៊ី សិង្ហបុរី ចិន និងប្រទេសផ្សេងៗមួយចំនួនទៀត៕

 


Warning: date() expects parameter 2 to be long, string given in /home/rushnews/public_html/wp-content/themes/Newspaper/includes/wp_booster/td_module_single_base.php on line 528