នាយករដ្ឋមន្ត្រីថ្មីម៉ាឡេស៊ីលោកបណ្ឌិត Mahathir នឹងពិនិត្យគម្រោងជាមួយវិនិយោគិនបរទេស

32

នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសម៉ាឡេស៊ីលោកបណ្ឌិត Mahathir Mohamad បានប្រកាសគោលនយោបាយពិនិត្យមើលឡើងវិញនូវរាល់គម្រោងអាជីវកម្មដែលពាក់ព័ន្ធនឹងវិនិយោគិនបរទេស។

លោកបណ្ឌិត Mahathir បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅរដ្ឋធានី Kuala Lumpur កាលពីថ្ងៃសៅរ៍។

សម្ព័ន្ធភាពប្រឆាំងរបស់លោកបានឈ្នះការបោះឆ្នោតសកលកាលពីថ្ងៃពុធ។ លទ្ធផលបានបង្ហាញពីការផ្លាស់ប្តូរដែលនឹកស្មានមិនដល់សម្រាប់ប្រទេសមួយដែលត្រូវបានក្រុមចម្រុះមួយគ្រប់គ្រងអំណាចតាំងពីប្រទេសទទួលបានឯករាជ្យ។

លោកបណ្ឌិត Mahathir បានថ្លែងថាគម្រោងនានាជាមួយវិនិយោគិនបរទេសនឹងត្រូវពិនិត្យឡើងវិញ ដើម្បីកំណត់ពីរបៀបដែលពួកគេនឹងផ្តល់ប្រយោជន៍ដល់ប្រទេសរបស់លោក។ លោកក៏បាននិយាយផងដែរថាប្រទេសម៉ាឡេស៊ីនឹងនៅតែមានមិត្តភាពជាមួយគ្រប់បណ្តាប្រទេសទាំងអស់ មិនបំពេញចិត្តនឹងប្រទេសណាមួយជាពិសេសនោះទេ។

គម្រោងដែលត្រូវពិនិត្យឡើងវិញរួមមានផែនការសាងសង់ផ្លូវរថភ្លើងល្បឿនលឿនមួយពីទីក្រុង Kuala Lumpur ទៅសិង្ហបុរី។ ប្រទេសជប៉ុននិងប្រទេសចិនកំពុងប្រជែងគ្នាសម្រាប់កិច្ចសន្យាគម្រោងនេះ។

មន្រ្តីជប៉ុនមួយចំនួននិយាយថាពួកគេមានការព្រួយបារម្ភថាតើការផ្លាស់ប្តូរអំណាចនឹងប៉ះពាល់ដល់គម្រោងនេះឬយ៉ាងណា៕