ប្រទេសកូឡុំប៊ីនឹងរៀបចំការបោះឆ្នោតជម្រុះដើម្បីជ្រើសរើសប្រធានាធិបតី

30

ការបោះឆ្នោតប្រធានាធិបតីរបស់ប្រទេសកូឡុំប៊ីកំពុងឆ្ពោះទៅរកការបោះឆ្នោតជម្រុះរវាងបេក្ខជនដែលចង់ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងសន្តិភាពនិងអតីតឧទ្ទាមដែលគាំទ្រកិច្ចព្រមព្រៀង។

ការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃអាទិត្យជាលើកដំបូងចាប់តាំងពីកិច្ចព្រមព្រៀងសន្តិភាពត្រូវបានចុះហត្ថលេខារវាងរដ្ឋាភិបាលនិងកងកម្លាំងប្រដាប់អាវុធបដិវត្តន៍កូឡុំប៊ី (FARC) នៅឆ្នាំ 2016។

ពលរដ្ឋជាង 200,000 នាក់បានស្លាប់នៅក្នុងជម្លោះដែលបានអូសបន្លាយអស់រយៈពេលជាង 50 ឆ្នាំមកហើយ។ ក្រុម FARC បានក្លាយជាគណបក្សនយោបាយមួយកាលពីខែកញ្ញាឆ្នាំមុន។

ដោយមានសន្លឹកឆ្នោតជាង 99% ត្រូវបានរាប់ អតីតសមាជិកព្រឹទ្ធសភា Ivan Duque កំពុងនាំមុខដោយមានសន្លឹកឆ្នោត 39%។ អតីតអភិបាលក្រុង Bogota លោក Gustavo Petro ទទួលបានសម្លេងគាំទ្រ 25%។

លោក Duque បេក្ខជនស្ដាំនិយមបានអះអាងថាកិច្ចព្រមព្រៀងសន្តិភាពនេះគឺជាការដាក់ពិន័យខ្លាំងពេកចំពោះក្រុម FARC ខណៈដែលលោក Petro ដែលជាអតីតឧទ្ទាមនិយាយថាកិច្ចព្រមព្រៀងគួរតែត្រូវបានគោរព។

ដោយសារតែគ្មានបេក្ខជនណាមួយបានឈ្នះសម្លេងលើស 50% នៃការបោះឆ្នោតនោះ ការបោះឆ្នោតជម្រុះនឹងត្រូវបានធ្វើឡើងនៅថ្ងៃទី 17 ខែមិថុនានាពេលខាងមុខនេះ៕