ប្រិយមិត្តកាត់សក់ជារូបរបស់កីឡាករដែលគេគាំទ្រសម្រាប់ World Cup


Warning: date() expects parameter 2 to be long, string given in /home/rushnews/public_html/wp-content/themes/Newspaper/includes/wp_booster/td_module_single_base.php on line 290
70

អ្នកគាំទ្របាល់ទាត់កំពុងបង្ហាញការគាំទ្ររបស់ពួកគេក្នុងអំឡុងពេលការប្រកួតបាល់ទាត់ពិភពលោក អាចលេងម៉ូតសក់ជារួបកីឡាករដែលពួកគេចូលចិត្តជាងគេ។

លោក Mario Hvala ជាអ្នកកាត់សក់នៅក្នុងប្រទេស Serbia កំពុងផ្តល់ជូនអ្នកគាំទ្រនូវ “សាក់សក់” ដោយកោសក់អោយដូចរូបកីឡាករដូចជា Lionel Messi និង Cristiano Ronaldo នៅខាងក្រោយក្បាលរបស់ពួកគេ។ប៉ុន្តែសមត្ថភាពរបស់អ្នកកាត់សក់មិនត្រូវបានបញ្ឈប់នៅត្រឹមរូបកីឡាករបាល់ទាត់ទេ។ ពីមុនគាត់ត្រូវបានគេជួលអោយកាត់ដូចលោក Novak Djokovic និងសូម្បីលោក Kim Jong Un ទៅជាសក់របស់អតិថិជនផ្សេងៗទៀត។

គាត់បាននិយាយថាសកម្មភាពដ៏មានពេញនិយមនេះបានចាប់ផ្តើមកាលពីប្រាំបួនឆ្នាំមុននៅពេលដែលមាននរណាម្នាក់សួរគាត់ថា “ធ្វើអ្វីខុសប្លែក” ជាមួយនឹងសក់របស់គាត់ហើយគាត់បានបញ្ចប់ការតុបតែងសក់ពីងពាងនៅលើសក់វែងដ៏ក្រាស់របស់គាត់ដោយផ្លែឡាម។

លោក Hvala បាននិយាយថា «រូបគំរូទាំងនេះគឺស្មុគស្មាញបំផុតនៅពេលធ្វើសាក់សក់ ដែលវាត្រូវការពេលពី 5 ទៅ 7 ម៉ោង។

នៅពេលខ្ញុំបានធ្វើរូបភាពរបស់ Ronaldo ខ្ញុំទទួលបានយោបល់ជាវិជ្ជមានជាច្រើនហើយប្រជាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។កាលពីឆ្នាំមុន លោកបានប្រាប់ Tattoo Club Srbija ថាលោកបានចំណាយពេលយូរក្នុងការរៀបចំប្លង់រចនា ក៏ដូចជាកន្លែងដែលល្អបំផុតដើម្បីដាក់វានៅលើក្បាលរបស់មនុស្ស។

រូបលោក Kim Jong Un

ការរចនាអាចចាប់ផ្តើមបាត់បង់រូបបង្ហាញរបស់ខ្លួនពី 8 ទៅ 10 ថ្ងៃ បន្ទាប់ពីអតិថិជនរបស់ពួកគេបានកោសក់ក្បាលរបស់ពួកគេដោយសារតែសក់ដុះលូតលាស់។

បុរសអាយុ 35 ឆ្នាំរូបនេះបានគិតប្រាក់ចំនួន 150 អ៊ឺរ៉ូ (132 ផោន) សម្រាប់ការចាក់សាក់មួយ បើប្រៀបធៀបទៅនឹងកាត់ធម្មតាចំនួន 8 អ៊ឺរ៉ូ (1,000 dinars / 7 ផោន)។

ប៉ុន្តែអ្នកស្រី Sreten Pantic វ័យ 35 ឆ្នាំដែលបានជ្រើសរើសយករូបកីឡាករ Ronaldo និង Aleksa Maricevic អាយុ 27 ឆ្នាំ ដែលបានជ្រើរើសយករូបកីឡាករ Messi បានទទួលការរចនាដោយឥតគិតថ្លៃ។

រូបកីឡាករ Novak Djokovic

វាមិនមែនជាលើកទីមួយទេនៅក្នុងកៅអីរបស់លោក Hvala សម្រាប់លោក Maricevic។

គាត់បាននិយាយថា “ទីមួយគឺរូបលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin”៕

 

 

 


Warning: date() expects parameter 2 to be long, string given in /home/rushnews/public_html/wp-content/themes/Newspaper/includes/wp_booster/td_module_single_base.php on line 528