សឹង្ហបុរីចំណាយថវិការប្រហែល 12 លានដុល្លារសម្រាប់កិច្ចប្រជុំកំពូលអាមេរិក-កូរ៉េខាងជើង

33

រដ្ឋាភិបាលសឹង្ហបុរីនិយាយថាខ្លួនបានចំណាយថវិការប្រហែល 12 លានដុល្លារអាមេរិកដើម្បីធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំកំពូលកាលពីថ្ងៃទី 12 ខែមិថុនា រវាងលោកប្រធានាធិបតីអាមេរិក Donald Trump និងមេដឹកនាំកូរ៉េខាងជើង Kim Jong Un។

រដ្ឋាភិបាលមិនបានផ្តល់ការវិភាគលម្អិតនោះទេ ប៉ុន្តែបាននិយាយថាផ្នែកធំបំផុតនៃថវិការនេះបានចំណាយទៅលើសន្តិសុខ។

មុននេះរដ្ឋាភិបាលបានប៉ាន់ប្រមាណថាការចំណាយនេះប្រហែល 15 លានដុល្លារអាមេរិក។

កិច្ចប្រជុំកំពូលជាប្រវត្តិសាស្រ្តបានទាក់ទាញអ្នកកាសែតរាប់ពាន់នាក់មកពីជុំវិញពិភពលោក។ ពួកគេក៏បានរាយការណ៍ផងដែរអំពីដំណើរទស្សនកិច្ចរបស់លោក Kim ទៅកាន់រដ្ឋធានី។

ទីភ្នាក់ងារព័ត៌មានរ៉យទ័រនិយាយថាការរៀបចំក្នុងនាមជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំកំពូលនេះអាចមានតម្លៃលើសពីអ្វីដែលសិង្ហបុរីបានចំណាយ៕