លោក Imran Khan អះអាងពីជ័យជម្នះក្នុងការបោះឆ្នោតនៅប៉ាគីស្ថាន

26

មេដឹកនាំគណបក្សប្រឆាំងនៅប៉ាគីស្ថានបានប្រកាសពីជ័យជម្នះនៅក្នុងការបោះឆ្នោតសកលកាលពីថ្ងៃពុធ។

អតីតតារាកីឡា Cricket ដែលក្លាយទៅជាអ្នកនយោបាយលោក Imran Khan បានបង្ហាញពីគោលនយោបាយដែលប្តេជ្ញារបស់គាត់នៅក្នុងសន្ទរកថាតាមរយៈទូរទស្សន៍ពីរដ្ឋធានីអ៊ីស្លាម៉ាបាដកាលពីថ្ងៃព្រហស្បតិ៍។

មុននេះ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថាគណបក្សប៉ាគីស្ថានរបស់លោក Tehreek -E-Insaf ឬ PTI ប្រាកដជាក្លាយជាកម្លាំងដ៏ធំបំផុតនៅក្នុងសភាជាន់ទាប។

នៅក្នុងសេចក្តីថ្លែងការណ៍របស់គាត់ លោក Khan បានអំពាវនាវឱ្យមានទំនាក់ទំនង “ផ្តល់ប្រយោជន៍គ្នាទៅវិញទៅមក” ជាមួយសហរដ្ឋអាមេរិក។ ក្រុងវ៉ាស៊ីនតោនកំពុងដាក់សម្ពាធកាន់តែខ្លាំងទៅលើរបបក្រុងអ៊ីស្លាមបាដ ដើម្បីប្រយុទ្ធប្រឆាំងបន្ថែមទៀតនឹងក្រុមជ្រុលនិយមនៅក្នុងប្រទេសប៉ាគីស្ថាននិងប្រទេសជិតខាងអាហ្វហ្គានីស្ថាន។

លោក Khan បានសង្កត់ធ្ងន់លើសេចក្តីត្រូវការៀបចំកិច្ចប្រជុំកំពូលជាមួយប្រទេសឥណ្ឌា។ ប្រទេសទាំង 2 មានជម្លោះដែនដីនៅក្នុងតំបន់កាស្មៀរ។ គាត់ក៏បានស្វែងរកការសម្របសម្រួលពីឥណ្ឌាផងដែរ។

ក្រុមអ្នកវិភាគនយោបាយនិយាយថាលោក Khan ពេញចិត្តជាមួយការគាំទ្រជាក់លាក់មួយពីយោធាដែលមានឥទ្ធិពលយ៉ាងខ្លាំងនៅក្នុងប្រទេសប៉ាគីស្ថាន។

គណបក្សរបស់លោកនឹងទំនងជាមិនមានសំឡេងភាគច្រើនទេ។ គេរំពឹងថានឹងមានកិច្ចចរចារសម្ព័ន្ធភាពជាមួយគណបក្សតូចៗដើម្បីនាំមកនូវការផ្លាស់ប្តូររដ្ឋាភិបាល៕