Brad Pitt: ខ្ញុំបានផ្តល់ឱ្យ Angelina Jolie 9 លានដុល្លារតាំងពីចែកផ្លូវគ្នា


Warning: date() expects parameter 2 to be long, string given in /home/rushnews/public_html/wp-content/themes/Newspaper/includes/wp_booster/td_module_single_base.php on line 290
33

លោក Brad Pitt បានអះអាងថាគាត់បានផ្តល់ឱ្យអតីតភរិយារបស់គាត់ចំនួន 1,3 លានដុល្លារតាំងពីពួកគេបានបែកបាក់គ្នាកាលពីពីរឆ្នាំមុនហើយបានផ្តល់ប្រាក់កម្ចីដល់នាងចំនួន 8 លានដុល្លារទៀត។

Angelina Jolie បានដាក់ពាក្យបណ្តឹងនៅក្នុងសប្តាហ៍នេះដោយលើកឡើងថាអតីតស្វាមីរបស់នាងបានបង់ប្រាក់ “គ្មានន័យសម្រាប់ផ្គត់ផ្គង់កូន” ដោយហេតុថាសមរភូមិសុំសិទ្ធចិញ្ខឹមកូនៗរបស់ពួកគេនៅតែបន្ត។ជាការឆ្លើយតប លោក Pitt បានអះអាងថាលោកបានផ្តល់ប្រាក់ចំនួន 1,3 លានដុល្លារ ហើយនិយាយថាលោកបានផ្តល់ប្រាក់កម្ចីដល់នាងច្រើនជាងនេះដែលមានចំនួនសរុប 9 លានដុល្លារ។

ឯកសារដែលដាក់ដោយមេធាវីរបស់ Jolie កាលពីថ្ងៃអង្គារបាននិយាយថាតារាសម្តែងរឿង Maleficent ចង់អោយការលែងលះគ្នាចប់សព្វគ្រប់នៅចុងឆ្នាំនេះ។

កាលពីមុនគូស្នេហ៍នេះបាននិយាយថាពួកគេនឹងបញ្ចប់បញ្ហាទាំងអស់រួមទាំងសិទ្ធចិញ្ចឹមបីបាច់មុននឹងការលែងលះត្រូវបានបញ្ចប់។ប៉ុន្តែឥឡូវនេះ Jolie ហាក់ដូចជាចង់ដោះស្រាយបញ្ហាទាំងនោះបន្ទាប់ពីបានរំលាយអាពាហ៍ពិពាហ៍ដែលមេធាវីរបស់លោក Pitt បាននិយាយថាគាត់បានស្នើដំបូង។

ពួកគេក៏បានអះអាងថានាង Jolie កំពុងព្យាយាមគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ។

នាងកំពុងប្រយុទ្ធដើម្បីសិទ្ធចិញ្ចឹមបីបាច់កូនៗរបស់ខ្លួន ខណៈដែលលោក Pitt អាយុ 53 ឆ្នាំចង់បានសិទ្ធចិញ្ចឹមបីបាច់រួមគ្នា។គូស្នេហ៍នេះបានចែកកូនប្រុសចិញ្ចឹមរបស់គេឈ្មោះ Maddox និង Pax កូនស្រីចិញ្ចឹម Zahara និងកូនៗបីនាក់គឺ Shiloh Nouvel និងកូនភ្លោះ Knox Leon និង Vivienne Marcheline ដែលមានាអាយុពី 8 ទៅ 15 ឆ្នាំ។

ពួកគេបានបែកបាក់គ្នាកាលពី 2 ឆ្នាំមុនបន្ទាប់ពីរស់នៅជាមួយគ្នាអស់រយៈពេល 10 ឆ្នាំ៕

 

 


Warning: date() expects parameter 2 to be long, string given in /home/rushnews/public_html/wp-content/themes/Newspaper/includes/wp_booster/td_module_single_base.php on line 528