និស្សិតស្រីថតរូបទទួលសញ្ញាបត្រជាមួយក្រពា


Warning: date() expects parameter 2 to be long, string given in /home/rushnews/public_html/wp-content/themes/Newspaper/includes/wp_booster/td_module_single_base.php on line 290
98

ពេលវេលាមកដល់រូបថតនិស្សិតបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ Texas A & M កញ្ញា Makenzie Noland នឹងធ្វើឱ្យប្រាកដថាពួកវាពិតជាទាក់ទាញ។

ដូច្នេះនាងបានសុំជំនួយពី Big Tex ជាសត្វក្រពាកម្ពស់ 14 ហ្វីតនៅមជ្ឈមណ្ឌលជួយសង្គ្រោះសត្វដែលនិស្សិតផ្នែកវិទ្យាសាស្រ្តសត្វព្រៃនិងជលផលបានធ្វើការជាអ្នកហាត់ការ។ចាប់តាំងពីការចាប់ផ្តើមនៅមជ្ឈមណ្ឌល​ កញ្ញា Makenzie បានបង្កើតចំណងពិសេសមួយជាមួយ Big Tex។ នាងបានបង្ហោះរូបថតនៅលើទំព័រហ្វេសប៊ុករបស់នាងដែលមានចំណងជើងថា “មិនមែនរូបភាពបញ្ចប់បរិញ្ញាដ៏សាមញ្ញរបស់អ្នក”។រូបមួយក្នុងចំណោមរូបថតនានា នាងបានដាក់ចិញ្ចៀន “Aggie” ឬសាកលវិទ្យាល័យ Texas A & M នៅលើច្រមុះរបស់ក្រពា។

វាក៏មានវីដេអូអំពីការផ្តល់ចំណីអាហាររបស់នាងដល់ Tex ហើយនាងទំនងជាបានបង្ហាត់វាឱ្យមករកនាងនៅពេលដែលត្រូវបានគេបក់ដៃហៅនិងសូម្បីតែសុំអាហារ៕

 

 


Warning: date() expects parameter 2 to be long, string given in /home/rushnews/public_html/wp-content/themes/Newspaper/includes/wp_booster/td_module_single_base.php on line 528