កម្ពុជានៅមានឱកាសច្រើនសម្រាប់ការវិនិយោគក្នុងឧស្សាហកម្មហិរញ្ញវត្ថុ


Warning: date() expects parameter 2 to be long, string given in /home/rushnews/public_html/wp-content/themes/Newspaper/includes/wp_booster/td_module_single_base.php on line 290
48

ភ្នំពេញ ៖ កម្ពុជានៅមានឱកាសច្រើនសម្រាប់ការវិនិយោគក្នុងឧស្សាហកម្មហិរញ្ញវត្ថុ ខណៈតម្រូវការឥណទានសម្រាប់ការវិនិយោគក្នុងស្រុក បាននឹងកំពុងកើនឡើង។លោក Tomari Suguru (តូម៉ារី សុហ្គូរ៉ុ) មន្ត្រីគ្រប់គ្រងការផ្តល់នូវឥណទាននៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ JC Finance បានអោយដឹងថា យើងនៅតែមើលឃើញពីការវិនិយោគទៅលើផ្នែកហិរញ្ញវត្ថុនៅកម្ពុជា នៅតែមានទីផ្សារទូលាយនៅឡើយ ដែលនាំអោយយើងសម្រេចបើកការវិនិយោគបន្ថែមនៅកម្ពុជា ដើម្បីឆ្លើយតបទៅនឹងតម្រូវការនេះ ។ លោកបន្តថា បច្ចុប្បន្ន លោកមើលឃើញថា ការផ្តល់កម្ចីក្នុងទីផ្សារកម្ពុជា ភាគច្រើនគឺផ្តោតទៅលើការទិញផ្ទះ ទិញឡាន និងសម្រាប់អាជីវកម្មខ្នាតតូច ដែលពុំមានច្រើនទៅលើកម្ចីសម្រាប់កសិកម្មនោះទេ ដែលនាំអោយទីផ្សារផ្នែកឥណទានកសិកម្មនេះ គឺនៅមានលក្ខណៈទូលាយច្រើន សម្រាប់ការវិនិយោគបន្ថែម។បើផ្អែកតាមរបាយការណ៍ពីធនាគារជាតិនៃកម្ពុជា បានបង្ហាញថា ក្នុងឆ្នាំ២០១៧ ធនាគារពាណិជ្ជ និងធនាគារឯកទេស ក្នុងស្រុក បានផ្តល់ឥណទានគេហដ្ឋាន ដល់ប្រជាពលរដ្ឋប្រមាណ ១៥០០លានដុល្លារអាមេរិច ដោយបានកើនឡើងប្រមាណ ៤២%។ក្នុងឆ្នាំ២០១៨នេះ ផលិតផលឥណទានគេហដ្ឋាន ក្នុងវិស័យធនាគារ មានការរំពឹងទុកថា នឹងមានការប្រកួតកាន់តែខ្ពស់ ស្របទៅនឹងកំណើនទីផ្សាររបស់អតិថិជនកាន់តែមានតម្រូវការ ដែលនាំអោយឱកាសវិនិយោគ កាន់តែមានច្រើនឡើងៗ។ គួរបញ្ជាក់ថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ JC Finance បាននឹងកំពុងផ្តល់ឥណទានដល់ប្រជាកសិករ ប្រមាណ៣០០នាក់ ជាមួយនឹងទ្រព្យសកម្មជាង៣លានដុល្លារ៕


Warning: date() expects parameter 2 to be long, string given in /home/rushnews/public_html/wp-content/themes/Newspaper/includes/wp_booster/td_module_single_base.php on line 528