ក្រសួងទេសចរណ៍ជំរុញឲ្យមានការបង្កើនបរិមាណជំនាញមគ្គុទ្ទេសក៍ទេសចរណ៍បន្ថែម


Warning: date() expects parameter 2 to be long, string given in /home/rushnews/public_html/wp-content/themes/Newspaper/includes/wp_booster/td_module_single_base.php on line 290
106

ភ្នំពេញ៖ ក្រសួងទេសចរណ៍ជំរុញឲ្យមានការបង្កើនបរិមាណជំនាញមគ្គុទេសក៍ទេសចរណ៍បន្ថែមដើម្បីឆ្លើយតបទៅនឹងកំណើនភ្ញៀវទេសចរនៅឆ្នាំ២០២៥។
ថ្លែងក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលមគ្គុទេសក៍ទេសចរណ៍ជាតិ ជំនាន់ទី៣ នាព្រឹកថ្ងៃទី២២នេះ នៅ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា ការជំរុញបន្ថែមនេះ គឺដើម្បីត្រៀមឆ្លើយតបទៅនឹងកំណើនភ្ញៀវទេសចរ ដែលនឹងកើនឡើង រហូតដល់១០លាននាក់នៅឆ្នាំ ២០២៥ ដែលនឹងអាចបង្កើតការងារផ្ទាល់ប្រមាណ ១លាន ២សែននាក់ សម្រាប់អ្នកបំរើការងារក្នុងវិស័យទេសចរណ៍។
ឯកឧត្តមបន្តថា គិតមកទល់បច្ចុប្បន្ន កម្ពុជា មានអ្នកបំរើការងារក្នុងវិស័យទេសចរណ៍ ដោយផ្ទាល់ ប្រមាណ៦២ ម៉ឺននាក់ ដោយក្នុងនោះមគ្គុទ្ទេសទេសចរណ៍ មានប្រមាណ ៥ពាន់នាក់ ដែល មិនទាន់ឆ្លើយតបនៅឡើយទៅនឹងកំណើនភ្ញៀវទេសចរ។
ឯកឧត្តមបញ្ជាក់ថា ដើម្បីបង្កើនចំនួន មគ្គុទ្ទេសទេសចរណ៍បន្ថែមក្នុងវិស័យទេសចរណ៍ ក្រសួង បានជំរុញអោយគ្រប់ស្ថាប័នពាក់ព័ន្ធ ផ្នែកឯកជន សាលាបណ្ដុះបណ្ដាល អង្គការជាតិ និងអន្តរជាតិនានា ត្រូវដាក់បញ្ជូលកម្មវិធីសិក្សាជំនាញទេសចរណ៍ក្នុងកម្មវិធីសិក្សា ថ្នាក់មហា វិទ្យាល័យ ដើម្បីអោយនិស្សិត បានឆ្លងកាត់វគ្គបណ្ដុះបណ្ដាលត្រឹមត្រូវ មុនក្លាយជាអ្នក នាំភ្ញៀវទេសផ្លូវការ។
លោក បាន ថេរ៉ូ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យមេគង្គកម្ពុជា បានលើកឡើងថាមគ្គុទ្ទេសទេសចរណ៍ ចំនួន៣៩នាក់ ដែលត្រូវបានឆ្លងកាត់វគ្គបណ្ដុះបណ្ដាលពីសាកលវិទ្យា ល័យមេគង្គកម្ពុជា នឹងអាចចូលរួមចំណែកជួយបំរើការងារនៅក្នុងវិស័យទេសចរណ៍កម្ពុជា ស្របពេលដែល មគ្គុទ្ទេសទេសចរណ៍ កំពុងមានតម្រូវការខ្ពស់។
គួរបញ្ជាក់ថា រយៈពេល ៦ខែដើម ឆ្នាំ២០១៨នេះ កម្ពុជាទទួលបានភ្ញៀវទេសចរ អន្តរជាតិ ប្រមាណ ៣ លាននាក់ កើនឡើង ១៣% ហើយជាការរំពឹងទុក ពេញ មួយ ឆ្នាំ២០១៨ កម្ពុជានឹងទទួល បានទេសចរអន្តរជាតិប្រមាណ ៦,២ លាននាក់។ ជាចក្ខុវិស័យនៅឆ្នាំ ២០២០ កម្ពុជារំពឹង ទទួលបានទេសចរ អន្តរជាតិ ប្រមាណ ជាង ៧លាននាក់ ដែលនឹងបង្កើត ការងារ ផ្ទាល់ ប្រមាណ ១លាននាក់ និងចំណូលចូលជាតិប្រមាណ ៥.០០០ លានដុល្លារអាមេរិក ក្នុងនោះតម្រូវការមគ្គុទ្ទេសក៍ទេសចរណ៍មានប្រមាណជាង ១ម៉ឺននាក់៕


Warning: date() expects parameter 2 to be long, string given in /home/rushnews/public_html/wp-content/themes/Newspaper/includes/wp_booster/td_module_single_base.php on line 528