អាងចិញ្ចឹមត្រីនៅបារាំងទទួលយកត្រីក្រឹមដែលគេបោះបង់ចោល


Warning: date() expects parameter 2 to be long, string given in /home/rushnews/public_html/wp-content/themes/Newspaper/includes/wp_booster/td_module_single_base.php on line 290
61

នៅរដ្ឋធានីប៉ារីស ប្រទេសបារាំងត្រីក្រឹមដែលមិនត្រូវការចំនួន 600 ក្បាលបានរកឃើញ នៅអាងចិញ្ចឹមត្រីមួយ។

តាំងពី 2 ឆ្នាំមុន ទីកន្លែងនេះបានទទួលយកត្រីក្រឹមចិញ្ចឹមដែលម្ចាស់របស់ពួកមិនចង់ចិញ្ចឹម។

ក្រុមមន្ត្រីនិយាយថាមនុស្សប្រហែល 50 នាក់ជាមធ្យមនាំយកត្រីក្រឹមរបស់ពួកគេទៅអាងចិញ្ចឹមត្រីជារៀងរាល់ខែ។

ពួកគេនិយាយថាពួកគេពិនិត្យសុខភាពត្រីនិងផ្តល់ឱ្យពួកវានូវការព្យាបាលចាំបាច់។

បន្ទាប់មកត្រីនឹងត្រូវបានផ្លាស់ប្តូរទៅក្នុងធុងសម្រាប់ការបង្ហាញបន្ទាប់ពីពួកវាស៊ាំនៅក្នុងបរិស្ថាន។

ក្រុមមន្ត្រីនិយាយថាត្រីក្រឹមអាចមានជីវិតរស់នៅប្រហែល 3 ឆ្នាំ ប្រសិនបើវាត្រូវបានរក្សាទុកនៅក្នុងកែវតូចមួយ។

ពួកគេបន្ថែមថាប្រសិនបើត្រីត្រូវបានរក្សាទុកនៅក្នុងធុងធំមួយដែលផ្ទុកទឹកលើសពី 100 លីត្រជាមួយនឹងកម្រិតនីត្រូហ្សែន និងមិនរក្សាទុកតែម្នាក់វានោះទេ ប៉ុន្តែចំពោះត្រីដទៃ ពូកវាអាចលូតលាស់ធំរហូតដល់ 30 សង់ទីម៉ែត្រនិងរស់នៅរហូតដល់ 20 ឆ្នាំ។

ត្រីក្រឹមមានរូបរាងនិងពណ៌ខុសៗគ្នាឥឡូវនេះកំពុងធ្វើឱ្យអ្នកទស្សនាកំសាន្តអារម្មណ៍នៅអាងចិញ្ចឹមត្រី៕


Warning: date() expects parameter 2 to be long, string given in /home/rushnews/public_html/wp-content/themes/Newspaper/includes/wp_booster/td_module_single_base.php on line 528