ការសម្តែងល្ខោនហ៊ីចិននៅកោះពេជ្របីថ្ងៃទទួលបានការគាំទ្រច្រើនពីបងប្អូនខ្មែរកាត់ចិននៅកម្ពុជា


Warning: date() expects parameter 2 to be long, string given in /home/rushnews/public_html/wp-content/themes/Newspaper/includes/wp_booster/td_module_single_base.php on line 290
41

(ភ្នំពេញ)៖ វត្តមាននៃការសម្ដែងល្ខោនប្រពៃណីហ៊ីចិនជាលើកដំបូងនៅមហោស្រពកោះពេជ្រ រយៈពេលបីថ្ងៃនេះ ដើម្បីអបអរខួប ៦០ឆ្នាំ នៃទំនាក់ទំនងមិត្តភាពកម្ពុជា-ចិនទទួលបានអ្នកចូលទស្សនាយ៉ាងច្រើនគួរអោយគត់សំគាល់ពីបងប្អូនខ្មែរកាត់ចិន។មានបងប្អូនប្រជាលពលរដ្ឋកូនខ្មែរកាត់ចិន​ និងជនជាតិចិន​បានទៅចូលរួមទស្សនា​ការសម្តែងល្ខោនហ៊ីចិន​ដែលថ្ងៃទី១ សម្តែងរឿង​ “ពស់សពស់ខៀវ​”​ និងថ្ងៃទី២ សម្ដែងរឿង «ភ្នំថ្មខៀវ»     «ពិធីលៀងសាយភោជន៍តូច» «សឺឈានលួចមាន់» «ស្នំឯកស្រវឹងព្រះចណ្ឌរស» ហើយថ្ងៃទី៣គឺរឿង «ម្ចាស់តៀមស្រាឃាត់សេះ» «ព្រះចៅសៀងយូលានឹងចៅចមយូជី» «រឿងចាំងហ្វ៊ី ច្បាំងនឹងម៉ាឆាវ» «ក្មួយប្រុសសែនផ្នូ» ដោយរឿងទាំងបីនេះមានប្រមូលម្តុំដោយក្រុមល្ខោនល្បីឈ្មោះ​នៅទីក្រុងប៉េកាំងផ្ទាល់តែម្តង។ គឺសង្កេតឃើញថា​មានការចូលរួមទស្សនាការសម្តែងច្រើន។ប្រធានមន្ទីរល្ខោនប៉េកាំង លោក Lin En Jie បានបញ្ជាក់ថា​នៅក្នុងប្រទេសចិន ល្ខោនចិន ត្រូវបានគេចាត់ទុកថាជាត្បូងដ៏មានតម្លៃក្នុងវប្បធម៌របស់ចិន ហើយការជ្រើសយកល្ខោនប្រពៃណីហ៊ីចិនមកសម្តែងនេះគឺដោយសារល្ខោននេះជាប្រភេទល្ខោនចំណាស់ជាងគេ១របស់ចិន ដែលមានអាយុកាលជិត ២០០ឆ្នាំមកហើយ ហើយល្ខោននេះក៏ត្រូវបានចុះបញ្ជូលជាបេតិកភណ្ឌ័វប្បធម៌អរូបីរបស់ពិភពលោកផងដែរ។លោកបន្ថែមថាការសម្តែងលើកនេះរួមមាន៖ Bai She Zhuan, Dang Ma, Ba Wang Bie Ji, Zhan Ma Chao, Da Zhi Shang Fen, Qing Shi Shan, Xiao Yan, Shi Qian Tou Ji, និងGui Fei Zui Jiu ជាដើម។លោកបានបន្តថាវត្តមានរបស់តួរសម្ដែងសំខាន់ៗដែលបានចូលរួមក្នុងការសម្ដែងហ៊ីនេះរួមមានលោក Li Hong Tu សម្ដែងតួ Xu Xian នៅក្នុងរឿង ពស់ស (Bai She Zhuan) គឺជាតារាសម្តែងជួរមុខគេបង្អស់នៃមហោស្រពប៉េកាំង ហើយគាត់ជាប្រធានក្រុម Mei Lanfang ដែលបានឈ្នះពានរង្វាន់វិចិត្រករឆ្នើមបំផុតនៅអាស៊ីផងដែរ។សូមជម្រាបថា​ល្ខោនប្រពៃណីហ៊ីរបស់ចិននេះមានការចូលរួមសម្តែង​ដោយក្រុមល្ខោន Mei Lang Fang មកពីទីក្រុងប៉េកាំង ហើយស្ថិតក្រោមកិច្ចសហការគ្នារវាងក្រុមហ៊ុន Awesome Global Investment Group និងក្រុមហ៊ុនល្ខោន Mei Lang Fang៕


Warning: date() expects parameter 2 to be long, string given in /home/rushnews/public_html/wp-content/themes/Newspaper/includes/wp_booster/td_module_single_base.php on line 528