ក្រុមហ៊ុនសាប៊ូ T&L Natural បញ្ចេញផលិតផលសាប៊ូថ្មីបន្ថែមជាមួយនឹងការបញ្ជុះតម្លៃពិសេស១០-១៥%


Warning: date() expects parameter 2 to be long, string given in /home/rushnews/public_html/wp-content/themes/Newspaper/includes/wp_booster/td_module_single_base.php on line 290
94

ក្រុមហ៊ុនសាប៊ូ T&L Natural បញ្ចេញផលិតផលសាប៊ូថ្មីបន្ថែម ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារស្របពេលដែលផលិតផលថែរក្សាសម្ពស្សរបស់ខ្លួន កំពុងមានសន្ទុះគាំទ្រខ្លាំងពីប្រជាពលរដ្ឋក្នុងស្រុក ។នៅក្នុងពិធីជួបជុំតំណាងចែកចាយធំៗនៅទូទាំងប្រទេសនាយប់ថ្ងៃទី២៨ ខែវិច្ចិកានេះនៅខុនដូ លីហួត  លោក ឌី ជោត អគ្គនាយកក្រុមហ៊ុន T&L Natural Product បានឲ្យដឹងថាការបន្ថែមនូវផលិតផលសាប៊ូថ្មីដែលផ្តោតសំខាន់ទៅលើស្បែកខ្លួននាពេលនេះ គឺដោយសារយើងបានមើលឃើញពីតម្រូវការនៃការប្រើប្រាស់សាប៊ូដុះខ្លួន បាននឹងកំពុងកើនឡើងខ្លាំងក្នុងទីផ្សារកម្ពុជា ហើយសាប៊ូមួយចំនួនធំគឺជាផលិតផលបរទេស ដូច្នេះការផលិតនូវសាប៊ូថ្មីរបស់ក្រុមហ៊ុនធារ៉ាលាងនូវពេលនេះជាការឆ្លើយតបទៅនឹងតម្រូវការទីផ្សារនិងជួយលើកស្ទួយផលិតផលខ្មែរផងដែរ។

លោកបន្តថា វត្តមានរបស់ T&L Natural ក្នុងទីផ្សារកម្ពុជាប៉ុន្មានឆ្នាំនេះក្រុមហ៊ុនអាចទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាពលក្នុងស្រុកនិងបរទេសមួយចំនួនផងដែរដោយការលក់បានកើនឡើងទេ្វដងបើធៀបទៅនឹងឆ្នាំមុន ។លោកបន្ថែមថា ជាចក្ខុវិស័យរបស់ក្រុមហ៊ុននឹងបន្តពង្រីកនិងអភិវឌ្ឍន៍សាប៊ូយីហាខ្មែរ T&L Natural នេះឲ្យបានច្រើនប្រភេទបន្ថែមទៀតគឺរហូតដល់៣០មុខដែលផ្តោតសំខាន់ទៅលើតួខ្លួនពីចុងជើងដល់ចុងសក់ ខណៈបច្ចុប្បន្នសាប៊ូដែលកំពុងមានវត្តមាននៅលើទីផ្សារមានចំនួន៩មុខ ដូចជាសាប៊ូកកសក់ បន្ទន់សក់ និងអប់សក់ ជាឈុតៗរួមជាមួយផលិតផលដែលទើបនឹងចេញនាពេលថ្មីៗដូចជា CC Cream និងសាប៊ូដុះខ្លួនផងដែរ។

លោកបញ្ជាក់ថា ផលិតផលសាប៊ូដុះខ្លួននេះត្រូវបានផលិតឡើងដោយបានសិក្សាច្បាស់ពីបរិយាកាសនិងស្ថានភាពស្បែក របស់ប្រជាពលរដ្ឋខ្មែរ ដោយផលិតផលថ្មីនេះផលិតចេញពីទឹកដោះគោ គុជខ្យង់ និងសារធាតុចិញ្ចឹមសំខាន់ៗផ្សងទៀត ដែលរំពឹងថាអាចទទួលបានការគាំទ្រច្រើនពីអតិថិជន។សូមបញ្ជាក់ថា សម្រាប់ឱកាសចុងឆ្នាំនេះ ក្រុមហ៊ុនក៏មានថែមជូននូវការបញ្ជុះតម្លៃពិសេសជាច្រើនផងដែរដោយរាល់អតិថិជនដែលទិញផលិតផល T&L Natural នឹងទទួលបានការបញ្ជុះតម្លៃចាំពី ១០ – ១៥% តាមមុខទំនិញជាក់ស្ដែង។

គួរបញ្ជាក់ថា T&L Natural Product គឺជាផលិតផលសាប៊ូខ្មែរដែលបានចុះបញ្ជី និងមានការទទួលស្គាល់ត្រឹមត្រូវពីក្រសួង និងស្ថាប័នព័ន្ធ ដើម្បីផលិតនិងចែកចាយលក់នៅក្នុងទីផ្សារកម្ពុជា និងតាមបណ្ដាលប្រទេសជិតខាងមួយចំនួនផ្សេងទៀតផងដែរ ដោយជំហ៊ានដំបូង សាប៊ូនេះ ត្រូវបានធ្វើការផលិតនៅប្រទេសជប៉ុន និងវេចខ្ចប់នៅចិន ហើយនាំចូលមកលក់នៅកម្ពុជា ហើយក្រុមហ៊ុន នឹងឈានទៅតំឡើងរោងចក្រក្នុងស្រុកឆាប់ៗខាងមុខនេះ៕


Warning: date() expects parameter 2 to be long, string given in /home/rushnews/public_html/wp-content/themes/Newspaper/includes/wp_booster/td_module_single_base.php on line 528