គណបក្សប្រឆាំងជ្រើសរើសយកអ្នកស្មោះស្ម័គថាក់ស៊ីនជាបេក្ខភាពនាយករដ្ឋមន្ត្រី

25

គណបក្សភឿថៃដែលត្រូវបានបណ្តេញចេញពីអំណាចដោយយោធាកាលពី 5 ឆ្នាំមុនបានជ្រើសរើសបេក្ខជនរបស់ខ្លួន។

កាលពីថ្ងៃសុក្រ គណបក្សភឿថៃបានជ្រើសរើសអ្នកនយោបាយជើងចាស់លោកស្រី Sudarat Keyuraphan ដែលជាបេក្ខជនកំពូលរបស់ខ្លួនដើម្បីឈរឈ្មោះបោះឆ្នោតនៅខែក្រោយ។ លោកស្រី Sudarat និយាយថាគណបក្សរបស់លោកស្រីនឹងចូលរួមប្រកួតប្រជែងចំនួន 250 មណ្ឌលបោះឆ្នោតក្នុងចំណោមមណ្ឌលបោះឆ្នោតចំនួន 350 ហើយជឿជាក់ថានឹងទទួលបានលទ្ធផលល្អខ្លាំង។

លោកស្រី​ Sudarat បាននិយាយថា “ខ្ញុំត្រៀមខ្លួនរួចរាល់ហើយដើម្បីចូលរួមក្នុងការប្រកួតប្រជែងនេះដើម្បីក្លាយជានាយករដ្ឋមន្ត្រី។ ខ្ញុំជឿជាក់ថាគណបក្សភឿថៃនឹងឈ្នះឆ្នោតនេះ បើទោះបីជាយើងមិនប្រកួតប្រជែងគ្រប់អាសនៈក៏ដោយ យើងនឹងឈ្នះ  យើងនឹងក្លាយបក្សនាំមុខ»។

លោកស្រី Sudarat គឺជាសម្ព័ន្ធមិត្តរបស់អតីតនាយករដ្ឋមន្ត្រី Thaksin Shinawatra ដែលនិរទេសខ្លួនដោយខ្លួនឯង បន្ទាប់ពីរដ្ឋប្រហារយោធាដាច់ដោយឡែកកាលពីឆ្នាំ 2006។ គាត់ត្រូវបានហាមឃាត់មិនឲ្យចូលរួមសកម្មភាពនយោបាយ។

ការតែងតាំងលោកស្រី Sudarat អាចបង្កើតឱ្យមានការប្រឈមមុខជាមួយនាយករដ្ឋមន្ត្រីបណ្តោះអាសន្នលោក  Prayut Chan-o-cha។ លោកមិនទាន់ទទួលយកជាផ្លូវការនូវការស្នើរសុំរបស់គណបក្សគាំទ្រដោយយោធាជាបេក្ខជនរបស់ខ្លួននៅឡើយទេ ដែលគេរំពឹងថានឹងត្រូវផុតកំណត់នៅថ្ងៃទី 8 ខែកុម្ភៈ។

ការបោះឆ្នោតថ្ងៃទី 24 ខែមីនាត្រូវបានចាត់ទុកថាជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ ប៉ុន្តែអ្នកសង្កេតការណ៍បានលើកឡើងពីកង្វល់អំពីថាតើយោធានឹងលះបង់អំណាចដែរឬទេ៕