ស្រុកអង្គស្នួលទទួលបានគម្រោងអភិវឌ្ឍន៍ទីក្រុងរណបធំមួយពីវិនិយោគិនខ្មែរ-ចិននៅលើផ្ទៃដីជាង ២៤ហិចតា


Warning: date() expects parameter 2 to be long, string given in /home/rushnews/public_html/wp-content/themes/Newspaper/includes/wp_booster/td_module_single_base.php on line 290
71

ទីក្រុងរណបថ្មី Emerald City ប្រកាសបើកការដ្ឋានសាងសង់ជាផ្លូវការនៅលើផ្ទើដី24.5ហិចតា ក្នុងស្រុកអង្គស្នួល ដែលជាគម្រោងអភិវឌ្ឍន៍ ទីក្រុងរណបដ៏ធំមួយ ក្នុងខេត្តកណ្ដាល។លើកឡើងនៅក្នុងពិធីសម្ពោធបើកការដ្ឋានទីក្រុងរណបថ្មី Emerald City កាលពីចុងសប្ដាហ៍មុននេះ លោក កែវ មុន្នីរ័ត្ន អគ្គនាយក Emerald City បានឲ្យដឹងថា Emerald City គឺជាគម្រោងដែលស្ថិតនៅក្នុងតំបន់សក្តានុពលកំពុងអភិវឌ្ឍន៍ខ្លាំងក្នុងខេត្តកណ្ដាល ដែលគម្រោងនេះ អភិវឌ្ឍទៅលើផ្ទះ លំនៅឋាន សម្រាប់គ្រួសារសម័យថ្មីដែលរួមបញ្ចូលនូវការរចនាដ៏ស្រស់ស្អាត គុណភាពសំណង់ដ៏រឹងមាំព្រមទាំងសោភ័ណភាព ប្រណិត៌ភាពរួមបញ្ជូលនៅក្នុងទីតាំងតែមួយ ព្រមទាំងមាន នូវផ្សារទំនើប ខុនដូ ផ្ទះសម្រាប់អាជីវកម្ម សួនច្បារ សួនទឹក រួមជាមួយបរិយាកាសធម្មជាតិ និងសុវត្ថិភាពខ្ពស់។ឯកឧត្តម នៃ ចារី អភិបាលរង នៃគណៈអភិបាលខេត្តកណ្តោល បានមានប្រសាសន៍ថាវត្តមាននៃគម្រោងទីក្រុងរណបថ្មីក្នុងខេត្តកណ្ដាលនាពេលលនេះនឹងអាចចូលរួមចំណែកយ៉ាងសំខាន់លើការអភិវឌ្ឍន៍គម្រោងអចលនទ្រព្យក្នុងខេត្តទាំងមូលក៏ដូចជាបានចូលរួមចំណែកកែប្រែមុខមាត់ថ្មីរបស់ខេត្តផងដែរ។ឯកឧត្តមបន្តថាគម្រោងនេះក៏នឹងអាចចូលរួមលើកកម្ពស់ការរស់នៅរបស់បងប្អូនប្រជាពលក្នុងខេត្តកណ្ដាលអោយទទួលបាននូវការរស់នៅប្រកបដោយផាសុខភាព ស៊ីវិល័យ និងសុវត្ថិភាពខ្ពស់ថែមទៀតផង។គួរបញ្ជាក់ថាគម្រោងអភិវឌ្ឍន៍ទីក្រុងរណបថ្មី Emerald Cityនេះ ត្រូវបានវិនិយោគ ដោយវិនិយោគិនខ្មែរ និងចិន នៅលើផ្ទៃដី 24.5ហិចតាក្នុងស្រុកអង្គស្នួលដែលគម្រោងអភិវឌ្ឍន៍នេះត្រូវបានគេរំពឹងថានឹងក្លាយជាទីក្រុងរណបដ៏ធំមួយក្នុងខេត្តកណ្ដាលនាពេលអនាគតដ៏ខ្លីខាងមុខនេះ៕


Warning: date() expects parameter 2 to be long, string given in /home/rushnews/public_html/wp-content/themes/Newspaper/includes/wp_booster/td_module_single_base.php on line 528