ភាពយន្តពន្លកស្នេហ៍រីកលើដីកម្ពុជានឹងចាក់បញ្ចាំងនៅកម្ពុជាឆាប់ៗនេះ

46

ខ្សែភាពយន្តបែបស្នេហារ៉ូមែនទិកនិយាយពីទំនាក់ទំនងស្នេហ៍ឆ្លងប្រទេសរវាងកម្ពុជា-ចិន រឿង«ពន្លកស្នេហ៍រីកលើដីកម្ពុជា» នឹងចាក់បញ្ចាំងនៅកម្ពុជាឆាប់ខាងមុខនេះ។ខ្សែភាពយន្តបែបស្នេហារ៉ូមែនទិកនិយាយពីទំនាក់ទំនងស្នេហ៍ឆ្លងប្រទេស ចំណងជើងថា «ពន្លកស្នេហ៍រីកលើដីកម្ពុជា» ដែលទទួលបានពានរង្វាន់ដល់ទៅ ៣ ក្នុងមហោស្រពខ្សែភាពយន្ត San Francisco International New Concept Film Festival លើកទី ៦ នៅប្រទេសចិននឹងចាក់បញ្ចាំងនៅកម្ពុជានាពេលខាងមុខនេះដោយរំពឹងថា នឹងទទួលបានការគាំទ្រច្រើនពីអ្នកទស្សនា។ក្នុងសន្និសីទសារព័ត៌មានបើកសម្ពោធ និងការដាក់បញ្ចាំងវគ្គខ្លីនៃខ្សែភាពយន្តរឿង ពន្លកស្នេហ៍ថ្មីលើដីកម្ពុជា លើកដំបូងនៅទីក្រុងភ្នំពេញ កាលពីថ្ងៃទី ១២ ខែ ធ្នូ នេះ ឯកឧត្តម ឯក ប៊ុនថា អគ្គនាយករងបច្ចេកទេស និងវប្បធម៌ និងជាតំណាងរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានថ្លែងថា ខ្សែភាពយន្តនេះ គឺជាការចាប់ផ្តើមដ៏ល្អ ដែលបង្ហាញពីទំនាក់វប្បធម៌ដ៏ត្រចេះត្រចង់ រវាងកម្ពុជា និង ចិន។ ឯកឧត្តម សង្ឃឹមថា តាមរយៈភាពយន្ត នឹងអាចទាក់ទាញភ្ញៀវទេសចរណ៍មកកម្ពុជាកាន់តែច្រើនឡើងថែមទៀត ខណៈខ្សែភាពយន្ត គឺបានបង្ហាញពីវប្បធម៌ និងទីកន្លែងស្អាតៗរបស់កម្ពុជាទៅកាន់ពិភពលោក ឱ្យស្គាល់ផងដែរ។

ឯកឧត្តម បន្ថែមថា បន្ទាប់ពីការចាក់បញ្ចាំងវគ្គខ្លីៗនៃសាច់រឿងនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងបន្ត រៀបចំជាមួយក្រុមហ៊ុនព្រីនស៍ ដាក់បង្ហាញដល់ស្ថាប័នពាក់ព័ន្ធ ដើម្បីពង្រីកការផ្សព្វផ្សាយឱ្យបានទូលំទូលាយរវាងវិស័យសាធារណៈ និងវិស័យឯកជន នឹងឈានទៅចាក់បញ្ចាំងតែម្តង។លោក Li Min ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនព្រីនស៍ Real Estate Group បានថ្លែងថា ក្រុមហ៊ុនរបស់ខ្លួន មិនត្រឹមតែវិនិយោគលើវិស័យអចលនទ្រព្យតែមុខទេ គឺបានវិនិយោគទៅលើពហុចំរុះនៅកម្ពុជា រួមនឹងខ្សែភាពយន្តមួយនេះផងដែរ។ លោកបន្តថា តាមរយៈខ្សែភាពយន្តនេះ កាន់តែបង្ហាញពីទំនាក់ទំនងកាន់តែស៊ីជម្រៅរវាងប្រជាជននៃប្រទេសទាំងពីរ ជាមួយគ្នានេះដែរ ភាពយន្តបានរួមចំណែកក្នុងការចូមរូមអបអរសាទរខួប ៦០ នៃថ្ងៃភ្ជាប់ទំនាក់ទំនងកាទូតរវាងកម្ពុជា-ចិន។គួរបញ្ជាក់ថា វណ្ណកម្មភាពយន្តរឿងពន្លកស្នេហ៍រីកលើដីកម្ពុជា ដែលតាក់តែងសរសេរនិងដឹកនាំដោយអ្នកនិពន្ធ Jiang Yunmin ដែលជាអ្នកជំនាញសរសេរសាច់រឿង ប្រវត្តិសាស្រ្ត និងវប្បធម៌ ស្ថិតក្រោមការឧបត្ថមថវិកាថតពីក្រុមហ៊ុន Prince Real Estate Group៕